ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សាលារៀននៅក្រុងសៀងហៃនឹងចាប់ផ្ដើមបង្រៀនសិស្សតាមអនឡាញវិញ កុំឱ្យមានការរាលដាលវីរុស COVID-19

    BY autoadmin February 19, 2020
    សាលារៀននៅក្រុងសៀងហៃនឹងចាប់ផ្ដើមបង្រៀនសិស្សតាមអនឡាញវិញ កុំឱ្យមានការរាលដាលវីរុស COVID-19

    មិនទាន់មានព័ត៌មានណាមួយបញ្ជាក់ថា តើសាលារៀននៅទីក្រុងសៀងហៃនឹងបើកទ្វារវិញនៅពេលណានោះទេ តាំងពីមានការផ្ទុះឡើងនៃវីរុសកូរ៉ូណា COVID-19 ខណៈការសម្រាករដូវរងាររបស់សិស្សនឹងត្រូវបញ្ចប់នៅខែក្រោយនេះ។ ប៉ុន្តែគណៈកម្មការអប់រំសៀងហៃបានប្រកាសនៅថ្ងៃអង្គារនេះថា សាលាបឋមសិក្សា និងមធ្យមសិក្សានឹងចាប់ផ្តើមបង្រៀនតាមអនឡាញចាប់ពីថ្ងៃទី០២ ខែមីនា នេះតទៅ។ មុននេះរដ្ឋាភិបាលទីក្រុងបាននិយាយថា ឆមាសនិទាឃរដូវនឹងមិនចាប់ផ្តើមទេរហូតដល់ថ្ងៃទី១៧ ខែកុម្ភះ ហើយឥឡូវនេះគឺមិនអាចបើកទ្វារវិញតែម្ដង។

    មិនទាន់មានកាលបរិច្ឆេទណាមួយត្រូវបានប្រកាសថា សាលារៀនក្នុងក្រុងនេះនឹងបើកឱ្យសិស្សចូលរៀនដោយរបៀបណាទេ។ ដើម្បីបំពេញពេលវេលាដែលខកខាន សិស្សត្រូវបានផ្តល់ការងារផ្ទះបន្ថែមទៀតដើម្បីបញ្ចប់មេរៀន។ ការផ្លាស់ប្តូរដើម្បីពន្យារពេលការចាប់ផ្តើមឆមាស ត្រូវបានធ្វើឡើងដើម្បីការពារសុខភាពសិស្ស និងការពារការរីករាលដាលបន្ថែមទៀតនៃវីរុស COVID-19 ។ បច្ចុប្បន្នទីក្រុងសៀងហៃបានរាយការណ៍ថា មានករណីឆ្លងវីរុសចំនួន ៣៣៣ករណី ហើយករណីដែលក្មេងបំផុតគឺអាយុ ៧ខែ៕

    អត្ថបទ៖ លីដា

    Share This Post: