ខ្មែរណូត

ស្វែងរក

  • សង្គម

    ថៃ ស្រីនាង ត្រូវបានឃាត់ខ្លួនម្តងទៀត ក្រោយមិនធ្វើតាមកិច្ចសន្យាកាលពីព្រឹកមិញ បន្តផ្គើន Live វិដេអូ សិចស៊ី លក់ផលិតផល

    BY Khmernote Media February 19, 2020
    ថៃ ស្រីនាង ត្រូវបានឃាត់ខ្លួនម្តងទៀត ក្រោយមិនធ្វើតាមកិច្ចសន្យាកាលពីព្រឹកមិញ បន្តផ្គើន Live វិដេអូ សិចស៊ី លក់ផលិតផល

    តារា Facebook សិចស៊ី ល្បីឈ្មោះ ថៃ ស្រីនាង ត្រូវបានសមត្ថកិច្ចខណ្ឌទួលគោក ធ្វើការឃាត់ខ្លួនក្រោយពេលដែលនារីរូបស្រស់ម្នាក់នេះ បន្តផ្គើន Live វិដេអូសិចស៊ី លក់ផលិតផល ទោះបីយល់ព្រមធ្វើកិច្ចសន្យាថាឈប់បន្តសកម្មភាពបែបនេះ កាលពីព្រឹកមិញនៅចំពោះមុខសមត្ថកិច្ចក៏ដោយ។ កាលពីព្រឹកមិញនេះដែរ ស្ត្រីវ័យ ៣៩ឆ្នាំ ឈ្មោះ វ៉ែន រចនា ហៅ ថៃ ស្រីនាង ត្រូវគេស្គាល់ថា ជាស្ត្រីលក់ផលិតផលអនឡាញរបស់ខ្លួនតាមបណ្តាញសង្គម ដោយបានបញ្ចេញសាច់ និងកន្លែងកេរ្តិ៍ខ្មាសមួយចំនួន បានធ្វើកិច្ចសន្យាថា ឈប់បង្ហោះរូបភាព ស៊ិចស៊ី អាក្រាត ដែលនាំឲ្យប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូរទំនៀមទំលាប់ប្រពៃណីខ្មែរទៀតឡើយ ប្រសិនជាថ្ងៃក្រោយ នាងខ្ញុំមិនគោរពតាមកិច្ចសន្យាខាងលើ នាងខ្ញុំសុខចិត្ដទទួលខុសត្រូវចំពោះមុខច្បាប់ ទាំងស្រុង ចាប់ពីថ្ងៃនេះតទៅ។

    ស្រាប់តែនៅល្ងាចមិញនេះ នាងនៅតែប្រព្រឹត្តិទង្វើរបង្ហោះរូបថតសិចស៊ីដដែល ដោយហាក់ដូចជាផ្គើននឹងសមត្ថកិច្ច និងមិនគោរពតាមកិច្ចសន្យាទើបសមត្ថកិច្ចសម្រេចធ្វើការឃាត់ខ្លួនតែម្តង៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay