អន្តរជាតិ

ដោយសារខ្លាចឆ្លងវីរុសកូរ៉ូណា COVID-19 ប្រទេសអ៊ីស្រាអ៊ែលសម្រេចបិទមិនឲ្យពលរដ្ឋថៃធ្វើដំណើរចូលប្រទេសខ្លួន

BY
autoadmin
February 20, 2020

រដ្ឋាភិបាលនៃប្រទេសអ៊ីស្រាអ៊ែលបានសម្រេចបិទមិនឲ្យប្រជាពលរដ្ឋថៃឆ្លងដែនចូលក្នុងប្រទេសខ្លួនឡើយ ព្រោះភ័យខ្លាចមានករណីចម្លងវីរុសកូរ៉ូណា COVID-19។ ភ្លាមៗក្រោយមានការសម្រេចដូចខាងលើនេះ រដ្ឋាភិបាលថៃបានស្នើឲ្យអ៊ីស្រាអ៊ែលពិនិត្យ និងសម្រេចឡើងវិញម្តងទៀតជុំវិញចំណាត់ការមួយនេះ ដ្បិតថៃមិនមែនជាប្រទេសដែលមានករណីផ្ទុះចម្លងវីរុសកូរ៉ូណា COVID-19 ​នោះទេ។ សូមបញ្ជាក់ថា កន្លងមកថៃនិងអ៊ីស្រាអ៊ែលធ្លាប់មាន កិច្ចសហប្រតិបត្តិការការងាររួមគ្នា ដោយក្នុងមួយឆ្នាំៗមានពលរដ្ឋថៃជាច្រើនរយនាក់បានទៅបម្រើការងារក្នុងវិស័យផ្សេងៗជាច្រើននៅក្នុងប្រទេសអ៊ីស្រាអ៊ែល។

បើតាមក្រសួងការបរទេសអ៊ីស្រាអ៊ែលបានបញ្ជាក់ថា អ៊ីស្រាអ៊ែលមិនមែនហាមឃាត់អ្នកតែប្រជាពលរដ្ឋថៃទេ តែអ៊ីស្រាអ៊ែលបានសម្រេចហាមឃាត់រាល់អ្នកដំណើរមកពី ក្រុងម៉ាកាវ សឹង្ហបុរី ហុងកុង និងប្រទេសមួយចំនួនទៀតដែលធ្លាប់មានករណីឆ្លងវីរុសកូរ៉ូណា COVID-19 ព្រោះអ៊ីស្រាអ៊ែលខ្លាចមានករណីចម្លងវីរុសមួយនេះមកកាន់ពលរដ្ឋខ្លួន។ យ៉ាងណាក្តី ក្រោយវីរុសកូរ៉ូណា COVID-19 រលាយបាត់ទៅវិញ អ្វីៗក៏ត្រលប់មករកភាពធម្មតាវិញដែរ៕

អត្ថបទ៖ ភក្តី

Share This Post: