អន្តរជាតិ

សូមចូលរួមសោកស្ដាយ! លោក Larry Tesler ដែលជាអ្នកបង្កើតមុខងារ cut, copy & paste បានទទួលមរណភាព ក្នុងវ័យ៧៤ឆ្នាំ

BY
autoadmin
February 20, 2020

លោក Larry Tesler ធ្លាប់ជាអ្នកវិទ្យាសាស្ត្រកុំព្យូទ័រម្នាក់ ដែលធ្វើការនៅក្រុមហ៊ុន Apple ពីឆ្នាំ១៩៨០ ដល់ឆ្នាំ១៩៩៧ និងបានបង្កើតមុខងារ cut, copy & paste នៅក្នុងកុំព្យូទ័រ បានទទួលមរណភាពកាលពីថ្ងៃច័ន្ទ ក្នុងវ័យ ៧៤ឆ្នាំ។ លោក Tesler បានបម្រើការងារជា VP ឱ្យ AppleNet និងក្រុមបច្ចេកវិទ្យាទំនើបរបស់ Apple ។ ក្នុងអំឡុងពេលគាត់ធ្វើការឱ្យក្រុមហ៊ុន Apple គាត់បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍផលិតផល ដែលមានចាប់ពីកំព្យូទ័រលើតុ Lisa ដល់ Newton MessagePad។ នេះគ្រាន់តែជាព័ត៌មានត្រួសៗប៉ុណ្ណោះ ប៉ុន្តែគាត់បានចូលរួមយ៉ាងសំខាន់នៅក្នុងវិទ្យាសាស្ត្រកុំព្យូទ័រកាលជំនាន់នោះ។

លោក Tesler គឺជាឥស្សរជនគួរឱ្យចាប់អារម្មណ៍មួយ ​នៅក្នុងប្រវត្តិសាស្ត្រកុំព្យូទ័រ។ គាត់បានប្រមូលផ្ដុំគ្នានូវវប្បធម៌សម័យឆ្នាំ៦០ (hippie) និងវប្បធម៌បច្ចេកវិទ្យាខ្ពស់ ដែលជួយបង្កើត Apple ឱ្យក្លាយជាក្រុមហ៊ុនមួយ។ លោកកើតនៅញូវយ៉ក ក្នុងឆ្នាំ១៩៤៥ ហើយលោកបានសិក្សាវិទ្យាសាស្ត្រកុំព្យូទ័រនៅសាកលវិទ្យាល័យស្ទែនហ្វដ។ គាត់ក៏ធ្លាប់ធ្វើការនៅមន្ទីរពិសោធន៍ AI របស់ស្ទែនហ្វដផងដែរ។ នៅទសវត្សឆ្នាំ១៩៦០ លោក Tesler ធ្លាប់បានចូលរួមក្នុងការធ្វើបាតុកម្មប្រឆាំងនឹងការធ្វើសង្គ្រាម ហើយធ្លាប់ជាគ្រូបង្រៀននៅសកលវិទ្យាល័យសាន់ហ្វ្រាន់ស៊ីស្កូ៕

អត្ថបទ៖ លីដា

Share This Post: