ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    តារាសម្តែង កុំកុំ ប្រកាសបរិច្ចាគថវិកាចំនួន ១លានដុល្លារហុងកុង ជូនដល់បុគ្គលិកពេទ្យជួរមុខនៅទីក្រុង Wuhan

    BY Khmernote Media February 20, 2020
    តារាសម្តែង កុំកុំ ប្រកាសបរិច្ចាគថវិកាចំនួន ១លានដុល្លារហុងកុង ជូនដល់បុគ្គលិកពេទ្យជួរមុខនៅទីក្រុង Wuhan

    តារាសម្តែងហុងកុង ដ៏ល្បីឈ្មោះ Donnie Yen ដែលទស្សនិកជនកម្ពុជាស្គាល់ថាជា កុំកុំ បានប្រកាសបរិច្ចាគថវិកាចំនួន ១លានដុល្លារហុងកុង (១៨០,០០០ ដុល្លារអាមេរិក) ដល់បុគ្គលិកពេទ្យជួរមុខនៅទីក្រុង Wuhan ប្រទេសចិន ដែលជាចំណុចផ្តើមនៃការផ្ទុះឡើងនូវជំងឺ​រលាក​សួតបង្ក​ដោយ​វីរុស​កូរ៉ូ​ណាប្រភេទ​ថ្មី COVID-19 នេះបើយោងតាមការផ្សព្វផ្សាយរបស់សារព័ត៌មាន SOUTH CHINA MORNING POST ចេញផ្សាយកាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០។

    នៅក្នុងវីដេអូដែលបានបង្ហោះនៅលើបណ្តាញសង្គម Weibo លោក Donnie Yen បានថ្លែងអំណរគុណដល់បុគ្គលិកពេទ្យទាំងអស់នៅក្នុងប្រទេសចិន ហើយលោកក៏បានក្រើនរំលឹកដល់អ្នកទាំងអស់គ្នាឱ្យប្រយ័ត្នប្រយែង ពាក់ម៉ាស និងលាងដៃឱ្យបានទៀងទាត់។ តារាវ័យ៥៦ឆ្នាំរូបនេះបង្ហាញជំនឿរបស់ខ្លួនថាប្រទេសចិនអាចជំនះវិបត្តិនេះដោយផ្តល់ពាក្យលើកទឹកចិត្ត។ អំពើសប្បុរសធម៌របស់តារាសម្តែងDonnie Yen ត្រូវបានផ្សព្វផ្សាយពាសពេញប្រទេសចិននិងហុងកុង ព្រមទាំងទទួលបានការកោតសរសើរយ៉ាងខ្លាំងពីអ្នកនិយមលេងអ៊ីនធឺណេត៕

    ដោយ៖ ណារ៉ែន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay