ខ្មែរណូត

ស្វែងរក

  • សង្គម

    ស្រស់ស្អាតណាស់ សួនផ្កាអ័រគីដេព្រៃដំបូងគេ និង តែមួយគត់នៅក្នុងប្រទេសកម្ពុជា ដែលស្ថិតនៅស្រុកបន្ទាយស្រី ខេត្តសៀមរាប

    BY Khmernote Media February 20, 2020
    ស្រស់ស្អាតណាស់ សួនផ្កាអ័រគីដេព្រៃដំបូងគេ និង តែមួយគត់នៅក្នុងប្រទេសកម្ពុជា ដែលស្ថិតនៅស្រុកបន្ទាយស្រី ខេត្តសៀមរាប

    កាលពីពេលថ្មីៗនេះ លោក ឃឹម ហ្វីណង់ ដែលជាអភិបាលនៃគណៈអភិបាលស្រុកបន្ទាយស្រី បានបង្ហោះរៀបរាប់ប្រាប់ពី សួនផ្កាអ័រគីដេព្រៃដំបូងគេ និង តែមួយគត់នៅក្នុងប្រទេសកម្ពុជា ដែលមានឈ្មោះថា “សួនកេសរកូលព្រៃ” ហើយសួនផ្កាមួយនេះស្ថិតនៅក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាបផ្ទាល់តែម្តង។ អភិបាលស្រុកវ័យក្មេងរូបនេះ បានរៀបរាប់ប្រាប់នៅលើ Facebook របស់លោកថា៖

    “#ទៅលេងបន្ទាយស្រី សូមណែនាំអោយស្គាល់សួនផ្កាអ័រគីដេព្រៃដំបូងគេនិងតែមួយគត់នៅក្នុងប្រទេសកម្ពុជា៖ “សួនកេសរកូលព្រៃ” នៃមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន។ សួននេះស្ថិតនៅជាប់នឹងជើងភ្នំគូលែននៃស្រុកបន្ទាយស្រី ក្បែរទីតាំងលក់សំបុត្រឡើងទៅលើភ្នំ។ សោកស្តាយដែលខ្ញុំទៅមិនចំពេល ហើយផ្កាភាគច្រើនត្រូវបានយកទៅតាំងពិព៌ណអស់មួយចំនួនធំនៅភ្នំពេញ។ បើមានឱកាស សង្ឃឹមថាពុកម៉ែបងប្អូនទាំងអស់គ្នានឹងអញ្ជើញមកទស្សនាកំសាន្ត ជាពិសេសនាំយុវជននិងកុមារតូចៗមកអោយបានស្គាល់ពីប្រភេទផ្កាកេសរកូលព្រៃនេះផង។”

    Share This Post:
    MPO4D jitutoto mpo4d Mpoplay