ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ក្រុមហ៊ុនអាមេរិកមួយប្រកាសថា ពួកគេបានបង្កើតវ៉ាក់សាំងសម្រាប់ COVID-19 រួចហើយ

    BY autoadmin February 21, 2020
    ក្រុមហ៊ុនអាមេរិកមួយប្រកាសថា ពួកគេបានបង្កើតវ៉ាក់សាំងសម្រាប់ COVID-19 រួចហើយ

    ក្រុមហ៊ុនវិស្វកម្មហ្សែនដែលមានមូលដ្ឋាននៅរដ្ឋតិចសាស់ (TEXAS) បានបញ្ចប់ការបង្កើតវ៉ាក់សាំងសម្រាប់វីរុស COVID-19 ។ ប្រធានក្រុមហ៊ុន និងនាយកប្រតិបត្តិលោក John Price បានប្រាប់កាសែត Business Houston ថាអ្នកវិទ្យាសាស្ត្រនៅក្រុមហ៊ុន Greffex Inc ដែលមានការិយាល័យកណ្តាលនៅហ៊ូស្តុន និងមន្ទីរពិសោធន៍មួយ នៅតំបន់អ័រ៉ូរ៉ា រដ្ឋខូឡូរ៉ាដូ បានបញ្ចប់វ៉ាក់សាំងរួចរាល់ហើយនៅសប្តាហ៍នេះ។ ឥឡូវនេះវ៉ាក់សាំងនឹងត្រូវធ្វើតេស្តលើសត្វ ដោយទីភ្នាក់ងាររដ្ឋាភិបាលចាំបាច់មួយចំនួន ដូចជារដ្ឋបាលចំណីអាហារ និងឪសថអាមេរិក និងស្ថាប័នដែលស្រដៀងគ្នានៅក្នុងប្រទេសចិន និងប្រទេសដែលរងផលប៉ះពាល់យ៉ាងខ្លាំងផ្សេងៗ។

    បើយោងតាមលោក John Price បានឱ្យដឹងថា ដោយហេតុផលសុវត្ថិភាព Greffex មិនបានប្រើវីរុសរស់ ឬងាប់ ដើម្បីបង្កើតវ៉ាក់សាំងនេះទេ។ ផ្ទុយទៅវិញវ៉ាក់សាំងមានមូលដ្ឋានលើ adenovirus ដែលត្រូវបានប្រើយ៉ាងទូលំទូលាយប្រឆាំងនឹងជំងឺឆ្លងផ្សេងៗ ឬជំងឺមហារីក។ វ៉ាក់សាំងនេះគឺជាផលិតផលកិច្ចសន្យាតម្លៃ ១៨.៩ លានដុល្លារ ដែល Greffex បានទទួលកាលពីខែកញ្ញា ឆ្នាំ២០១៩ ពីវិទ្យាស្ថានជាតិជំងឺឆ្លង និងអាឡែរហ្សី នៃវិទ្យាស្ថានសុខភាពជាតិ ក្នុងគោលបំណងប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងនៃជំងឺឆ្លង។ លោក John Price និយាយថា ប្រសិនបើវ៉ាក់សាំងឈ្នះការយល់ព្រមពីរដ្ឋាភិបាល ក្រុមហ៊ុន Greffex នឹងផ្តល់ឱ្យដោយឥតគិតថ្លៃដល់ប្រទេសដែលរងគ្រោះខ្លាំងបំផុត៕

    អត្ថបទ៖ លីដា
    ប្រភព៖ ញូវយ៉កប៉ុស្តិ៍

    Share This Post: