ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អាជ្ញាធរសុខាភិបាលចិន៖ ទារិកាអាយុ ៧ ខែម្នាក់បានជាសះស្បើយពីមេរោគ Covid-19 និងអនុញ្ញាតឲ្យត្រលប់ទៅផ្ទះវិញហើយ

    BY autoadmin February 21, 2020
    អាជ្ញាធរសុខាភិបាលចិន៖ ទារិកាអាយុ ៧ ខែម្នាក់បានជាសះស្បើយពីមេរោគ Covid-19 និងអនុញ្ញាតឲ្យត្រលប់ទៅផ្ទះវិញហើយ

    ចិន៖ ទារិកាអាយុ ៧ ខែម្នាក់ ត្រូវបានអាជ្ញាធរសុខាភិបាលចិនរាយការណ៍ថា បានជាសះស្បើយ ១០០% ពីមេរោគ Covid-19 ហើយ ខណៈខាងមន្ទីរពេទ្យក៏បានអញ្ជើញឪពុកម្តាយរបស់ទារិការូបនេះឲ្យមកទទួលយកនាងត្រលប់ទៅផ្ទះវិញដែរ។ ទារិការូបនេះត្រូវបានគេពិនិត្យរកឃើញថា មានផ្ទុកមេរោគ  Covid-19​ កាលពីថ្ងៃទី ៣ ខែកុម្ភៈកន្លងទៅនេះ បន្ទាប់ពីរូបនាងរួមជាមួយនឹងគ្រួសារបានធ្វើដំណើរមកកំសាន្តនៅក្នុងក្រុងវូហាន។

    ក្រោយពិនិត្យរកឃើញថា មានផ្ទុកមេរោគ Covid-19 ទារិកាខាងលើត្រូវបានគេយកមកទុកនៅក្នុងមន្ទីរពេទ្យ ដើម្បីព្យាបាល ហើយឪពុកម្តាយរបស់នាងដែលគ្មានឆ្លងមេរោគនោះអាចត្រលប់ទៅផ្ទះវិញជាធម្មតា និងត្រូវរស់នៅឆ្ងាយពីគ្មាមួយរយៈសិន។ បើទោះជាការមើលថែ និងព្យាបាលទារិកាមានភាពលំបាកយ៉ាងណាក៏ដោយ ក៏ទីបំផុតទៅក្រុមគ្រូពេទ្យចិនអាចព្យាបាលនាងជាសះស្បើយ ១០០​% ហើយនៅពេលនេះ៕

    អត្ថបទ៖ភក្តី

    Share This Post: