អន្តរជាតិ

អ្នកស្លាប់ដោយសារវីរុស COVID-19 កើនដល់ ២,២០០នាក់ ពិតមែន ប៉ុន្តែចំនួនអ្នកឆ្លងហាក់មានការធ្លាក់ចុះ

BY
autoadmin
February 21, 2020

អាជ្ញាធរសុខាភិបាលខេត្ដហ៊ូប៉ីរបស់ប្រទេសចិនបានរាយការណ៍ថា មានមនុស្សស្លាប់ដោយសារវីរុស COVID-19 ចំនួន ១១៥នាក់ បន្ថែមទៀត ដែលធ្វើឱ្យចំនួនមនុស្សសរុបនៅក្នុងប្រទេសកើនដល់ ២,២៣៣នាក់។ ក្នុងពេលជាមួយគ្នានេះដែរមានករណីថ្មីចំនួន ៤១១ករណីនៃ ដែលត្រូវបានគេរាយការណ៍នៅហ៊ូប៉ី។ វាជាថ្ងៃទីពីរហើយដែលនៅចិនដីគោកមានករណីមានឆ្លងក្នុងកម្រិតទាប ដោយកាលពីមុនតែងតែមានករណីថ្មីជាង ១,០០០នាក់ រៀងរាល់ថ្ងៃ។

ក្នុងនោះលោក Tedros Adhahnom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោកបានមានប្រសាសន៍ថា៖ «ទិន្នន័យពីប្រទេសចិននៅតែបន្តបង្ហាញពីការធ្លាក់ចុះនៃករណីថ្មីដែលត្រូវបានបញ្ជាក់»។ លោកបានបញ្ជាក់ពីតម្រូវការសម្រាប់កិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីការពារការរីករាលដាលនៃវីរុសថ្មីនេះ។ លោកនិយាយថា ចំនួននៃការឆ្លងនៅខាងក្រៅប្រទេសចិននៅមានចំនួនតិចតួចនៅឡើយ ប៉ុន្តែស្ថានភាពប្រហែលជាមិនស្ថិតស្ថេរយូរទេ។

ការថយចុះនៃការឆ្លងវីរុសនៅចិនដីគោកមានភាពស្មុគស្មាញ ដោយសារការផ្លាស់ប្តូរវិធីសាស្រ្តរាយការណ៍ស្ថិតិរបស់ប្រទេស។ ព្រោះថាពេលនេះករណីបញ្ជាក់ ត្រូវរាប់បញ្ចូលតាមរយៈការធ្វើតេស្តមន្ទីរពិសោធន៍។ អង្គការសុខភាពពិភពលោកក៏និយាយដែរថា ការសាកល្បងព្យាបាលកំពុងដំណើរការនៅក្នុងប្រទេសចិន ប៉ុន្តែរហូតមកដល់ពេលនេះមិនទាន់មានការព្យាបាលដែលមានប្រសិទ្ធភាពសម្រាប់វីរុសនេះនៅឡើយទេ៕

អត្ថបទ៖ លីដា

Share This Post: