អន្តរជាតិ

WHO កំពុងសាកល្បងលើការព្យាបាលចំនួន ២ សម្រាប់វីរុស COVID-19

BY
autoadmin
February 21, 2020

អង្គការសុខភាពពិភពលោក កំពុងធ្វើការសាកល្បងព្យាបាលថ្មីៗចំនួន ២ សម្រាប់វីរុស COVID-19 ។ លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ពួកគេកំពុងរង់ចាំលទ្ធផលនៃការសាកល្បងគ្លីនិកចំនួន ២ សម្រាប់វីរុស COVID-19 ដែលកំពុងរាលដាលឆ្លងដល់មនុស្សរាប់ម៉ឺនាក់ និងធ្វើឱ្យមានអ្នកស្លាប់ច្រើនជាង ២,០០០នាក់។ លោក Tedros បាននិយាយថា ក្នុងចំណោមតេស្តទាំង ២ មាន ១ ជាការផ្សំដោយមានថ្នាំ ២មុន សម្រាប់ជំងឺអេដស៍ ហើយ ១ទៀត គឺជាថ្នាំប្រឆាំងនឹងមេរោគ។ លោកបានបន្ថែមទៀតថា លទ្ធផលបឋមនឹងរួចរាល់ក្នុងរយៈពេល ៣សប្តាហ៍ទៀត។

គេសង្ឃឹមថា ការសាកល្បងគ្លីនិកនឹងនាំឱ្យមានការវិវត្តនៃការព្យាបាលប្រកបដោយប្រសិទ្ធភាព ព្រោះអ្នកជំងឺដែលឆ្លងភាគច្រើនទទួលការព្យាបាលទៅតាមរោគសញ្ញារបស់ពួកគេប៉ុណ្ណោះ (មិនមានការព្យាបាលជាក់លាក់)។ អាជ្ញាធរសុខាភិបាលចិនក៏បាននិយាយកាលពីថ្ងៃអង្គារនេះដែរថា ថ្នាំប្រឆាំងនឹងជំងឺគ្រុនចាញ់មានប្រសិទ្ធភាពក្នុងការព្យាបាលវីរុស COVID-19 ហើយក៏មានការរាយការណ៍ថា ការសាកល្បងព្យាបាលតាមរយៈការប្រើថ្នាំគ្រុនចាញ់នេះ កំពុងដំណើរការនៅក្នុងប្រទេសចិន ហើយមិនមានថ្នាំណាដែលមានប្រសិទ្ធភាពសម្រាប់វីរុសនេះទេ៕

អត្ថបទ៖ លីដា
ប្រភព៖ nhk

Share This Post: