អន្តរជាតិ

BREAKING NEWS! ចំនួនអ្នកឆ្លងវីរុស COVID-19 នៅកូរ៉េខាងត្បូងពេលនេះកើនដល់ ២០៤នាក់

BY
autoadmin
February 21, 2020

កូរ៉េខាងត្បូងបានប្រកាសមុននេះបន្ដិចថា មានករណីឆ្លង COVID-19 ចំនួន ៤៨ករណី បន្ថែមទៀតនៅរសៀលថ្ងៃសុក្រនេះ ដែលបន្ថែមលើ ៥២ករណី ដែលបានប្រកាសកាលពីព្រឹកមិញនេះ ធ្វើឱ្យចំនួនសរុបទូទាំងប្រទេសកើនដល់ ២០៤ ។ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺកូរ៉េ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្នុងចំណោមករណីចុងក្រោយបង្អស់មាន ៤៦នាក់ ត្រូវបានផ្សារភ្ជាប់ទៅនឹងព្រះវិហារ Shincheonji នៅភាគខាងត្បូងទីក្រុង Daegu ។

ចំនួនអ្នកឆ្លងនៅក្នុងប្រទេសកូរ៉េខាងត្បូងបានកើនឡើងស្ទើរតែទ្វេដងក្នុងរយៈពេល ២៤ម៉ោង។ ក្នុងចំណោមករណីថ្មីទាំង ៤៨ករណី មាន ៤២ករណីមកពីទីក្រុង Daegu, ២ករណី នៅទីក្រុងសេអ៊ូល, ២ករណី នៅខេត្ត Gyeongsang ភាគខាងត្បូង, ១ករណី នៅខេត្ត Gyeonggi និង ១ករណី នៅទីក្រុង Gwangju ។ រាល់ករណីទាំង ៤២ ដែលបានបញ្ជាក់នៅ Daegu មានទំនាក់ទំនងជាមួយក្រុមអ្នកនៅព្រះវិហារ Shincheonji នៅ Daegu ៕

អត្ថបទ៖ លីដា
ប្រភព៖ koreatimes

Share This Post: