អន្តរជាតិ

ឆ្លងលឿនមែនទែន! អ្នកឆ្លងវីរុស COVID-19 នៅកូរ៉េខាងត្បូងលោតឡើងដល់ ៣៤៦នាក់

BY
autoadmin
February 22, 2020

ប្រទេសកូរ៉េខាងត្បូងនៅថ្ងៃសៅរ៍ ទី២២ ខែកុម្ភៈ បានរាយការណ៍ថា មានករណីចំនួន ១៤២ បន្ថែមទៀត ចំពោះការឆ្លងវីរុស COVID-19 ដែលធ្វើឱ្យចំនួនសរុបទូទាំងប្រទេសកើនឡើងដល់ ៣៤៦ករណី។ តួលេខនេះជាចំនួនអ្នកឆ្លងខ្ពស់បំផុតនៅក្រៅប្រទេសចិន។ នៅរសៀលថ្ងៃសុក្រម្សិលមិញនេះករណីថ្មីសរុបចំនួន ១០០ ត្រូវបានបញ្ជាក់ ដោយមាន ៨៥ករណី មានជាប់ទាក់ទងជាមួយព្រះវិហារយេស៊ូ Shincheonji នៅភាគខាងត្បូង Daegu ។

អភិបាលក្រុង Daegu ដែលជាទីក្រុងធំជាងគេទីបួនរបស់ប្រទេសកូរ៉េខាងត្បូង ដែលមានប្រជាជនជាង ២.៥ លាននាក់ បានណែនាំឱ្យប្រជាជនក្នុងស្រុកស្នាក់នៅក្នុងផ្ទះ ខណៈពេលដែលមូលដ្ឋានយោធាដ៏សំខាន់មួយរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់នេះត្រូវបានរឹតត្បិត។ វីរុសឆ្លងថ្មីនេះបានចាប់ផ្តើមនៅក្នុងទីក្រុងវូហានរបស់ប្រទេសចិន ប៉ុន្តែចាប់តាំងពីពេលនោះមកវាបានរីករាលដាលដល់ជាង ២៥ប្រទេស។ នៅទូទាំងពិភពលោកមនុស្សជាង ២,២០០ នាក់បានស្លាប់ដោយសារវីរុសនេះ ហើយមនុស្សជាង ៧៦,០០០នាក់ បានធ្វើតេស្តវិជ្ជមានដែលភាគច្រើននៅប្រទេសចិន៕

អត្ថបទ៖ លីដា

Share This Post: