បើកន្លែងទិញផលចោរកម្មនៅតែមាន ករណីលួចក៏មិនងាយអស់ដែរ ជាក់ស្តែងចោរមួយក្រុមនេះ ជិះកង់៣ឥណ្ឌាមកលួចកាច់បំបាក់ត្រចៀកឡានគេយកទៅតែម្តង (មានវីដេអូ)
សង្គម February 22, 2020 Khmernote

មួយរយៈចុងក្រោយនេះ យើងសង្កេតឃើញសកម្មភាពលួចកាច់ត្រចៀករថយន្តស៊េរីទំនើប កំពុងតែកក្រើកឡើងយ៉ាងខ្លាំង ធ្វើឲ្យម្ចាស់រថយន្តមួយចំនួនមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះទ្រព្យសម្បត្តិរបស់ខ្លួន។ ជាក់ស្តែងកាលពីពេលថ្មីៗនេះ មានការចែកចាយវីដេអូមួយនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក​ ទាក់ទងនឹងករណី ចោរមួយក្រុម មានគ្នា២នាក់ បានជិះម៉ូតូកង់៣ឥណ្ឌា ចុះមកធ្វើសកម្មភាពលួចកាច់បំបាក់ត្រចៀករថយន្តម៉ាក Nx200t ដែលចតចោលនៅក្នុងផ្ទះ យកបានដោយសុវត្ថិភាព ដោយប្រើពេលតែមួយពព្រិចភ្នែក។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៦ និង៤៧នាទីល្ងាចថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតនៅក្នុងសង្កាត់ទួលស្វាយព្រៃ1 ខណ្ឌចំការមន រាជធានីភ្នំពេញ។ ប្រជាពលរដ្ឋសំណូមពរឲ្យសមត្ថកិច្ចធ្វើការឃ្លាំមើលក្រុមចោរទាំងនោះ និងជាពិសេសបង្ក្រាបកន្លែងទទួលទិញផលិតចោរកម្ម ព្រោះថាបើមិនមានកន្លែងទទួលទិញទេ ក៏គ្មានការលួចបែបនេះដែរ៕