វីដេអូស្តែងៗនូវគ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់ ម៉ូតូជិះបញ្ច្រាសហើយឆ្លងផ្លូវជាតិមិនប្រយ័ត្ន ត្រូវរថយន្ត Prius បុកប៉ើង បណ្តាលឲ្យរងរបួសធ្ងន់
- February 22, 2020
ថ្មីៗនេះមានការចែករំលែកនូវវីដេអូមួយដែលបង្ហាញនូវករណីគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់រវាងម៉ូតូនិងឡាន Prius ដែលហេតុការណ៍នេះបានកើតឡើងនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ទល់មុខសាលាឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្ដាល កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០។
យោងតាមវីដេអូដែលបង្ហាញបង្ហោះ មុនដំបូងឡើងគេឃើញភាគីខាងម៉ូតូបានជិះបញ្ច្រាសផ្លូវ និងបានឆ្លងផ្លូវដោយមិនមានការប្រុងប្រយ័ត្ន ពេលនោះក៏ត្រូវរថយន្ត Prius ដែលកំពុងធ្វើដំណើរក្នុងល្បឿនលឿនបុកប៉ើងបណ្តាលឲ្យ អ្នកជិះម៉ូតូរងរបួសធ្ងន់។ សូមបងប្អូនគោរពច្បាប់ចរាចរណ៍និងមានការប្រុងប្រយ័ត្ន រាល់ពេលធ្វើដំណើរនៅតាមដងផ្លូវ។ សូមទស្សនាវីដេអូនៅខាងក្រោមនេះ តើប្រិយមិត្តយល់យ៉ាងដែរ?
- Share This Post: