អន្តរជាតិ

មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់អាមេរិក និយាយថា អ្នកដំណើរទាំងអស់ រួមទាំងស្ត្រីវ័យ៨៣ឆ្នាំ របស់នាវា Westerdam គឺមិនបានឆ្លងវីរុស COVID-19 ទេ

BY
autoadmin
February 22, 2020

តាមការចុះផ្សាយរបស់ USA Today នៅថ្ងៃសៅរ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២០ បាឱ្យដឹងថា បន្ទាប់ពីមានភាពច្របូកច្របល់រឿងនាវា MS Westerdam និងអ្នកដំណើរស្ត្រីជនជាតិអាមេរិក អាយុ ៨៣ឆ្នាំ ដែលត្រូវបានម៉ាឡេស៊ីអះអាងថា បានឆ្លងវីរុស COVID-19 ពេលនេះខាងមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺរបស់អាមេរិក (Centers for Disease Control and Prevention) និយាយថា គាត់មិនបានឆ្លងវីរុសនេះនោះទេ។ អ្នកនាំពាក្យរបស់ CDC លោក Richard Quartarone បានមានប្រសាសន៍ថា៖“ខ្ញុំបានបញ្ជាក់ថាអ្នកដំណើរទាំងអស់ត្រូវបានគេធ្វើតេស្ត ហើយពួកគេបានមកដល់ផ្ទះវិញជាមួយភាពអវិជ្ជមានចំពោះវីរុសនេះ រួមទាំងអ្នកដែលបានធ្វើតេស្តវិជ្ជមាន”។

លោក Richard Quartarone បានបន្ថែមថា ស្ត្រីដែលចូលមន្ទីរពេទ្យ «អាចប្រហែលជាមានជំងឺផ្លូវដង្ហើម ប៉ុន្តែប្រសិនបើគាត់កើតវាមែន [ជំងឺផ្លូវដង្ហើម] វាមិនមែនជា COVID-19 នោះទេ»។ លោក Quartarone បាននិយាយថា CDC ទទួលបានលទ្ធផលទាំងនោះកាលពីថ្ងៃព្រហស្បតិ៍ (ថ្ងៃសុក្រនៅកម្ពុជា)។ លោកបាននិយាយថា CDC ក៏បានបញ្ជូនសេចក្ដីកែសម្រួលនេះដល់មន្រ្តីសុខាភិបាលក្នុងមូលដ្ឋាន និងរដ្ឋកាលពីល្ងាចថ្ងៃព្រហស្បតិ៍ ដោយផ្អែកលើលទ្ធផលទាំងនោះ។ គាត់បានណែនាំថា ប្រសិនបើអ្នកដំណើរនៅលើនាវា Westerdam មានសំណួរ ឬគិតថាពួកគេមិនចាំបាច់ធ្វើចត្តាឡីស័កខ្លួនឯង ឬត្រូវបានគេប្រាប់ឱ្យធ្វើបែបនោះ សូមតាមដានជាមួយមន្ទីរសុខាភិបាលក្នុងតំបន់របស់ពួកគេ៕

អត្ថបទ៖ លីដា
ប្រភព៖ USAToday

Share This Post: