តារាកូរ៉េល្បីៗជាច្រើន នាំគ្នាបរិច្ចាគថវិកាផ្ទាល់ខ្លួនរាប់លានវ៉ុន ដើម្បីជួយប្រយុទ្ធប្រឆាំងជំងឺកូរ៉ូណា COVID-19 នៅកូរ៉េខាងត្បូង
ខណៈដែលនៅប្រទេសកូរ៉េខាងត្បូង អ្នកឆ្លងវីរុសកូរ៉ូណា COVID-19 បានកើនឡើង១៦១នាក់បន្ថែមទៀតគិតត្រឹមថ្ងៃច័ន្ទ ទី២៤នេះ ដែលធ្វើឲ្យចំនួនអ្នកឆ្លងសរុបនៅក្នុងប្រទេសនេះបានកើនឡើងរហូតដល់ ៧៦៣នាក់ ដែលចំនួននេះជាចំនួនខ្ពស់ជាងគេបំផុតក្រៅប្រទេសចិន។

ក្នុងនោះផងដែលសិល្បករសិល្បការិនីកូរ៉េខាងត្បូង បានធ្វើការចូលរួមបរិច្ចាគជាថវិកា និងម៉ាស់ជូនដល់ទីក្រុង Daegu ដែលកំពុងផ្ទុះខ្លាំងនូវករណីឆ្លងនូវជំងឺកូរ៉ូណា COVID-19 ។ ដោយតារាសម្តែងលោក Park Seo Joon បានបរិច្ចាគថវិកាផ្ទាល់ខ្លួន ១០០ លានវ៉ុន (ប្រមាណ ៨២ ៨៥០ ដុល្លារ) ,តារាសម្តែងអ្នកនាង Lee Young Ae ដែលប្រិយមិត្តស្គាល់ថាជា ចាំងគីម បានបរិច្ចាគចំនួន ៥០ លានវ៉ុន (ប្រមាណ ៤១ ៤២០ ដុល្លារ) និងពិធីករលោក Jang Sung Kyu បានបរិច្ចាគប្រាក់ចំនួន ៥០ លានវ៉ុន (ប្រមាណ ៤១ ៤២០ ដុល្លារ) ដល់សហគមន៍ Community Chest សាខាទីក្រុង Daegu របស់កូរ៉េ។
ជាមួយគ្នានេះផងដែរតារាសម្តែងកញ្ញា Kim Go Eun ក៏បានបរិច្ចាគថវិកាដើម្បីជួយប្រយុទ្ធប្រឆាំងជំងឺកូរ៉ូណា COVID-19 ចំនួន ១០០ លានវ៉ុន (ប្រមាណ ៨២ ៨៤០ ដុល្លារ) ព្រមទាំងបរិច្ចាគម៉ាសចំនួន ៤ម៉ឺនម៉ាស ដោយការបរិច្ចាគរបស់តារាសម្តែងស្រីរូបនេះសម្រាប់ផ្តល់ជូនដល់គ្រួសារដែលមានប្រាក់ចំណូលទាប និងប្រឈមនឹងហានិភ័យខ្ពស់៕

Kim Go Eun
Park Seo Joon
Jang Sung Kyu
Lee Young Ae


