ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    គិតមកដល់ពេលនេះ ប្រទេសចិនព្យាបាលអ្នកឆ្លង COVID-19 បានជាសះស្បើយ និងឱ្យពួកគេចេញពីមន្ទីរពេទ្យបានចំនួន ២៧,៣២៣នាក់

    BY autoadmin February 25, 2020
    គិតមកដល់ពេលនេះ ប្រទេសចិនព្យាបាលអ្នកឆ្លង COVID-19 បានជាសះស្បើយ និងឱ្យពួកគេចេញពីមន្ទីរពេទ្យបានចំនួន ២៧,៣២៣នាក់

    អាជ្ញាធរសុខាភិបាលចិនបាននិយាយនៅថ្ងៃអង្គារនេះថា អ្នកជំងឺសរុបចំនួន ២៧,៣២៣នាក់ ដែលឆ្លងវីរុស COVID-19 ត្រូវបានគេបញ្ជូនចេញពីមន្ទីរពេទ្យ បន្ទាប់ពីបានជាសះស្បើយគិតត្រឹមថ្ងៃច័ន្ទ។ គណៈកម្មការសុខភាពជាតិបាននិយាយនៅក្នុងរបាយការណ៍ប្រចាំថ្ងៃរបស់ខ្លួនថា កាលពីថ្ងៃច័ន្ទ មានមនុស្សចំនួន ២,៥៨៩នាក់ បានដើរចេញពីមន្ទីរពេទ្យ បន្ទាប់ពីបានជាសះស្បើយឡើងវិញ។ គិតត្រឹមល្ងាចថ្ងៃច័ន្ទមនុស្សសរុបចំនួន ២,៦៦៣នាក់ បានស្លាប់ដោយសារវីរុសនេះ ហើយ ៧៧,៦៥៨ករណី ត្រូវបានគេរាយការណ៍ថាឆ្លងវីរុស។

    អាជ្ញាធរសុខាភិបាលចិនបាននិយាយថា មានករណីថ្មីចំនួន ៥០៨ កាលពីថ្ងៃច័ន្ទ ចេញពី ៣១ តំបន់តាមខេត្តនៅក្នុងចិនដីគោក ក្នុងនោះមាន ៤៩៩នាក់ មកពីខេត្តហ៊ូប៉ី។ គណៈកម្មការក៏បាននិយាយថា ករណីសង្ស័យថ្មីចំនួន ៥៣០ ផ្សេងទៀត ត្រូវបានគេរាយការណ៍កាលពីថ្ងៃច័ន្ទ។ ដូច្នេះវានាំឱ្យចំនួនសង្ស័យថាឆ្លងវីរុសកើនដល់ ២,៨២៤នាក់។ ទាំងករណីស្លាប់ប្រចាំថ្ងៃ និងការឆ្លងរាលដាលនៅក្នុងប្រទេសចិន បានបង្ហាញពីការចុះថយក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ៕

    អត្ថបទ៖ លីដា

    Share This Post: