អន្តរជាតិ

តួលេខកើនរាល់ថ្ងៃ! ស្លាប់ ៨នាក់ និងជិត ៩០០នាក់ បានឆ្លងវីរុស COVID-19 នៅកូរ៉េខាងត្បូង

BY
autoadmin
February 25, 2020

ប្រទេសកូរ៉េខាងត្បូងនៅថ្ងៃអង្គារ ទី២៥ ខែកុម្ភៈនេះ បានរាយការណ៍ពីការស្លាប់ទី៨ នៃអ្នកឆ្លងវីរុស COVID-19 និងអ្នកឆ្លងមាន ៦០ករណី បន្ថែមទៀត ដែលជាការកើនឡើងតិចតួចបំផុត ក្នុងរយៈពេល ៤ថ្ងៃ ចុងក្រោយនេះ។ ប្រទេសកូរ៉េមានករណីចំនួន ៨៩៣ករណី នេះបើយោងតាមមជ្ឈមណ្ឌលកូរ៉េសម្រាប់ការត្រួតពិនិត្យនិងបង្ការជំងឺ (KCDC) ក្នុងការធ្វើបច្ចុប្បន្នភាពពេលព្រឹករបស់ខ្លួន។ ក្នុងរយៈពេលបីថ្ងៃមុននេះ KCDC បានរាយការណ៍ពីការកើនឡើងខ្ទង់រយរៀងរាល់ព្រឹក នៅពេលដែលការផ្ទុះឡើងបានកើតឡើងនៅក្នុងប្រទេស ដែលមានសេដ្ឋកិច្ចធំជាងគេទី១២ នៅលើពិភពលោក។

ក្នុងចំណោមករណីថ្មី មាន ១៦ករណី គឺស្ថិតនៅភាគអាគ្នេយ៍នៃទីក្រុង Daegu ដែលជាកន្លែងព្រះវិហារ Shincheonji មានការផ្ទុះឡើងនូវវីរុស និង ៣៣នាក់ មកពីខេត្ត Gyeongsang ខាងជើងដែលនៅជិតខាង។ ការឆ្លងវីរុសនៅក្នុងប្រទេសភាគច្រើន មានទំនាក់ទំនងជាមួយវិហារ Shincheonji ។ ដោយសារសមាជិកស្ត្រី អាយុ ៦១ឆ្នាំម្នាក់ បានចេញរោគសញ្ញាគ្រុននៅថ្ងៃទី១០ ខែកុម្ភះ ប៉ុន្តែបានចូលរួមក្នុងកម្មវិធីព្រះវិហារយ៉ាងហោចណាស់ ៤ មុនពេលធ្វើរោគវិនិច្ឆ័យ៕

អត្ថបទ៖ លីដា

Share This Post: