អន្តរជាតិ

ថៃរកឃើញអ្នកឆ្លងវីរុស COVID-19 ចំនួន ២នាក់បន្ថែមទៀត នាំឱ្យករណីសរុបកើនដល់ ៣៧នាក់

BY
autoadmin
February 25, 2020

ករណីវីរុស COVID-19 ចំនួន ២ ត្រូវបានរាយការណ៍នៅក្នុងប្រទេសថៃ នៅថ្ងៃអង្គារ៍ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ ហើយអ្នកឆ្លងគឺជាជនជាតិថៃទាំង ២នាក់។ ករណីទី១ គឺជាស្ត្រី អាយុ ៣១ឆ្នាំ ដែលត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ Rajavithi ដោយគាត់បានធ្លាក់ខ្លួនមានជំងឺរលាកសួត។ លេខាធិការអចិន្រ្តៃយ៍ក្រសួងសុខាភិបាលសាធារណៈលោក Sukhum Karnchanapimai បាននិយាយថា សមាជិកគ្រួសាររបស់ស្ត្រីរងគ្រោះបានធ្វើដំណើរទៅប្រទេសចិននាពេលថ្មីៗនេះ។

ករណីទី២ គឺជាបុរស អាយុ ២៩ឆ្នាំ គាត់ជាអ្នកបើកបរតាក់ស៊ីដឹកភ្ញៀវចិន ហើយគាត់បានធ្លាក់ខ្លួនក្តៅខ្លួន និងមានការក្អក។ គាត់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅវិទ្យាស្ថានជំងឺឆ្លង Bamrasnaradura ។ គួរឱ្យដឹងដែរថា រហូតមកទល់ពេលនេះអ្នកឆ្លងវីរុស COVID-19 នៅប្រទេសថៃសរុប ២២នាក់ ត្រូវជាសះស្បើយ និងបានរំសាយពីមន្ទីរពេទ្យ ហើយ ១៥នាក់ទៀត គឺនៅកំពុងត្រូវបានព្យាបាលនៅឡើយ៕

អត្ថបទ៖ លីដា

Share This Post: