ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    គ្រូពេទ្យម្នាក់សុខចិត្តពន្យារថ្ងៃរៀបការរបស់ខ្លួន ដើម្បីព្យាបាលអ្នកជំងឺកូរ៉ូណា ចុងក្រោយឆ្លងវីរុសនោះស្លាប់ខ្លួនឯង

    BY Khmernote Media February 25, 2020
    គ្រូពេទ្យម្នាក់សុខចិត្តពន្យារថ្ងៃរៀបការរបស់ខ្លួន ដើម្បីព្យាបាលអ្នកជំងឺកូរ៉ូណា ចុងក្រោយឆ្លងវីរុសនោះស្លាប់ខ្លួនឯង

    ចិន៖ គ្រូពេទ្យម្នាក់នៅទីក្រុង Wuhan ខេត្ត Hubei ប្រទេសចិន ដែលបានសុខចិត្តពន្យារថ្ងៃរៀបការរបស់ខ្លួន ដើម្បីជួយព្យាបាលអ្នកជំងឺកូរ៉ូណា ចុងក្រោយត្រូវស្លាប់បាត់បង់ជីវិត ដោយសារតែវីរុសដ៏សាហាវនេះ។ យោងតាមប្រភពព័ត៌មានចិនបានឲ្យដឹងថា លោកវេជ្ជបណ្ឌិល Peng Yinhua អាយុ២៩ឆ្នាំ ដែលបំរើការនៅមន្ទីរពេទ្យ the First People’s Hospital នៅតំបន់ Jiangxia បានស្លាប់បាត់បង់ជីវិតកាលពីថ្ងៃព្រហស្បតិ៍ កន្លងទៅ។

    លោកវេជ្ជបណ្ឌិត និងភរិយាបានចុះលិខិតអេតាស៊ីវិលតាំងពី២ឆ្នាំមុនមកម្ល៉េះ ហើយគម្រោងរៀបអាពាហ៍ពិពាហ៍នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២០ ព្រោះនៅប្រទេសចិនវាជារឿងធម្មតាទេ សម្រាប់គូស្នេហ៍ដែលចុះអេតាស៊ីវិលមុន ហើយរើសថ្ងៃពិសេសរៀបការនៅតាមក្រោយ។ ប៉ុន្តែនៅក្នុងខែមករា នៅពេលដែលទីក្រុង Wuhan បានក្លាយជាកន្លែងផ្ទុះវីរុសកូរ៉ូណាមក លោកវេជ្ជបណ្ឌិត Peng បានត្រលប់ទៅមន្ទីរពេទ្យ ដើម្បីជួយព្យាបាលអ្នកជំងឺ ហើយបានផ្អាករឿងរៀបការសិន។

    នៅថ្ងៃទី២៤ ខែមករា គឺនៅចំថ្ងៃចូលឆ្នាំចិន មិត្តរួមការរបស់លោក បានអនុញ្ញាតឲ្យលោកឈប់សម្រាកនៅជាមួយក្រុមគ្រួសារ និងភរិយា តែលោកបដិសេធ ដោយលោកនិយាយថា លោកនៅក្មេង លោកគួរតែធ្វើការឲ្យបានច្រើន។ លោកវេជ្ជបណ្ឌិត Peng មើលថែព្យាបាលអ្នកជំងឺជាង១៥០នាក់ក្នុងមួយថ្ងៃ ហើយក្រោយមក លោកក៏ចាប់ផ្តើមមិនស្រួលខ្លួន។ លុះនៅថ្ងៃទី៣០ ខែមករា លោកត្រូវបានគេធ្វើតេស្តមានវីរុសកូរ៉ូណា ហើយត្រូវបានបញ្ចូនទៅព្យាបាលដាច់ដោយឡែក ក្រោយមកស្ថានភាពជំងឺរបស់លោកកាន់តែធ្ងន់ធ្ងរទៅ លុះដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ លោកក៏បានស្លាប់បាត់បង់ជីវិតទៅ៕

    អត្ថបទ៖ សេម
    ប្រភព៖ chinadailyhk

    Share This Post:
    MPO4D jitutoto mpo4d Mpoplay