អន្តរជាតិ

ចូលរួមរំលែកទុក្ខ! លោកតាដែលមានវ័យចំណាស់ជាងគេរបស់ពិភពលោក ពេលនេះបានទទួលមរណភាពនៅអាយុ ១១២ឆ្នាំ

BY
autoadmin
February 25, 2020

មន្រ្តីក្នុងតំបន់បានឱ្យដឹងនៅថ្ងៃអង្គារនេះថា លោកតា Chitetsu Watanabe កើតនៅថ្ងៃទី០៥ ខែមិនា ឆ្នាំ១៩០៧ នៅ Niigata ភាគខាងជើងទីក្រុងតូក្យូ បានទទួលមរណភាពកាលពីថ្ងៃអាទិត្យ នៅឯមណ្ឌលថែទាំរបស់លោកតានៅក្នុងខេត្ត។ ព័ត៌មាននេះបានកើតឡើងមិនដល់ពីរសប្តាហ៍ផង បន្ទាប់ពីលោកតាត្រូវបានទទួលស្គាល់ជាផ្លូវការដោយ Guinness World Records ថាជាបុរសដែលមានវ័យចំណាស់ជាងគេបំផុត។ លោកតា Chitetsu Watanabe ដែលមានកូន ៥នាក់ ធ្លាប់បាននិយាយថា អាថ៌កំបាំងនៃភាពអាយុវែងរបស់គាត់គឺ «កុំខឹងច្រើន និងត្រូវរក្សាស្នាមញញឹម» ហើយលោកតាក៏ធ្លាប់ប្រាប់ដែរថា គាត់ចូលចិត្តបរិភោគសង់ខ្យា និងការ៉េម។

បើយោងតាមសារព័ត៌មាន Jiji Press បុរសចំណាស់ជាងគេនៅក្នុងប្រទេសជប៉ុនពេលនេះ គឺលោកតា Issaku Tomoe ដែលមានអាយុ ១១០ឆ្នាំ ប៉ុន្តែវាមិនទាន់ច្បាស់ទេថា តើលោកតាមានអាយុចំណាស់ជាងគេនៅលើពិភពលោកនេះ បន្ទាប់ពីមរណភាពរបស់លោកតា Chitetsu Watanabe។ សម្រាប់អ្នកមានអាយុចំណាស់ជាគេជាស្ត្រីក៏ជាជនជាតិជប៉ុនដូចគ្នា ដែលលោកយាយមានឈ្មោះថា Kane Tanaka អាយុ ១១៧ឆ្នាំ។ គួរឱ្យដឹងដែរថា ប្រទេសជប៉ុនគឺជាប្រទេសមានអាយុវែងជាងគេបំផុតនៅលើពិភពលោកនេះ ហើយភាគច្រើននៃអ្នកអាយុវែងបំផុតនៅលើពិភពលោកនេះក៏សុទ្ធតែជាជនជាតិជប៉ុន៕

អត្ថបទ៖ លីដា

Share This Post: