អន្តរជាតិ

ក្រុមអ្នកវិភាគ៖ បញ្ហានយោបាយនៅម៉ាឡេស៊ីបច្ចុប្បន្ននេះ នឹងជំរុញឲ្យករណីឆ្លងមេរោគ Covid-19 កើនឡើង

BY
autoadmin
February 26, 2020

ម៉ាឡេស៊ី៖ ក្រុមអ្នកជំនាញបានលើកឡើងថា ស្ថានភាពនយោបាយនៅក្នុងប្រទេសម៉ាឡេស៊ីក្នុងពេលបច្ចុប្បន្ននេះអាចជាកត្តាមួយធ្វើឲ្យមានការរាតត្បាតកាន់តែខ្លាំងឡើងនូវមេរោគ COVID-19 ក្នុងចំណោមប្រជាពលរដ្ឋម៉ាឡេស៊ី។​ សូមបញ្ជាក់ថា ការលាលែងពីដំណែងជានាយករដ្ឋមន្ត្រីរបស់លោក Mahathir Mohamad បានកំពុងតែធ្វើឲ្យមានភាពចលាចលយ៉ាងខ្លាំងនៅក្នុងវិស័យនយោបាយ និងសេដ្ឋកិច្ចរបស់ម៉ាឡេស៊ី។ ស្ថិតនៅក្នុងស្ថានភាពនេះ គេជឿថាប្រជាពលរដ្ឋម៉ាឡេស៊ីនឹងផ្ដោតអារម្មណ៍លើបញ្ហានយោបាយច្រើនជាងសុខភាព រហូតភ្លេចការពារខ្លួនពីមេរោគ COVID-19។

ជាងនេះទៅទៀត ប្រជាពលរដ្ឋមួយចំនួននឹងមកជួបជុំគ្នានៅទីសាធារណៈដើម្បីពិភាក្សាអំពីបញ្ហាផ្សេងៗ ហើយការជួបជុំគ្នាក្នុងលក្ខណៈទ្រង់ទ្រាយធំក៏អាចកើតមានផងដែរ ដែលសុទ្ធតែជាកត្តាជំរុញឲ្យមានការចម្លងមេរោគ COVID-19។ សូមបញ្ជាក់ថា គិតមកទល់នឹងពេលនេះម៉ាឡេស៊ីមានចំនួនអ្នកឆ្លងមេរោគ COVID-19 ចំនួន ២២ ករណី ​ហើយអាជ្ញាធរសុខាភិបាលម៉ាឡេស៊ីបានព្យាបាលជនរងគ្រោះឲ្យជាសះស្បើយ ១០០% បានចំនួន ២០ ករណីហើយ៕

អត្ថបទ៖ ភក្តី

 

Share This Post: