អន្តរជាតិ

បុគ្គលិកបំរើការលើយន្តហោះរបស់ Korean Air ម្នាក់បានឆ្លងវីរុស COVID-19 កាន់តែធ្វើអោយមានការព្រួយបារម្ភកាន់តែខ្លាំង

BY
autoadmin
February 25, 2020

បុគ្គលបំរើការលើយន្តហោះម្នាក់របស់ក្រុមហ៊ុនអាកាសចរណ៍កូរ៉េអ៊ែរ (Korean Air) ត្រូវបានប្រកាសថា ឆ្លងវីរុស COVID-19 ហើយគាត់គឺជាមនុស្សម្នាក់ ក្នុងចំណោម ៦០នាក់ ដែលត្រូវបានបញ្ជាក់ថាឆ្លងនៅព្រឹកថ្ងៃអង្គារនេះ។ ឥឡូវនេះមានមនុស្សជិត ១,០០០នាក់ ត្រូវបានគេធ្វើរោគវិនិច្ឆ័យថាឆ្លងវីរុសកូរ៉ូណា ឬ COVID-19 នៅក្នុងប្រទេសកូរ៉េខាងត្បូង ហើយការស្លាប់បានឈានដល់ ១០នាក់។ ព័ត៌មានលម្អិតបន្ថែមអំពីបុគ្គលិកបំរើការលើយន្តហោះ រួមទាំងស្ថានភាព និងប្រវត្តិនៃការធ្វើដំណើររបស់ពួកគេមិនទាន់ត្រូវបានរាយការណ៍ទេ ប៉ុន្តែព័ត៌មាននេះបានជំរុញឱ្យក្រុមហ៊ុនអាកាសចរណ៍កូរ៉េអ៊ែរ បិទអគាររដ្ឋបាលនៅជិតអាកាសយានដ្ឋានអន្តរជាតិអ៊ីនឈុន ដែលអាកាសយានិក និងអ្នកបើកយន្តហោះ ដើរពិនិត្យមុនពេលហោះហើរ។

ឥឡូវនេះក្រុមហ៊ុនអាកាសចរណ៍កូរ៉េអ៊ែរកំពុងព្យាយាមយ៉ាងបន្ទាន់ ដើម្បីតាមដានមិត្តរួមការងារ និងអ្នកដំណើរ ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយអាកាសយានិកម្នាក់នោះ ក្នុងអំឡុងពេល ១៤ថ្ងៃចុងក្រោយ (គិតតាមរយៈពេលមេរោគសំងំ incubation period)។ ចំពេលដែលមានការភ័យខ្លាចការកើនឡើងអំពីការរីករាលដាលនៅក្នុងប្រទេសកូរ៉េខាងត្បូង មជ្ឈមណ្ឌលត្រួតពិនិត្យ និងការពារជំងឺសហរដ្ឋអាមេរិក (CDC) បានណែនាំមិនឱ្យមានការធ្វើដំណើរដែលមិនចាំបាច់ទាំងអស់ទៅកាន់ប្រទេសកូរ៉េខាងត្បូង។ ការរាតត្បាតខ្លាំងគឺនៅ Daegu ប៉ុន្តែក៏មានការព្រួយបារម្ភកាន់តែខ្លាំងឡើងថា តើការផ្ទុះឡើងអាចរាលដាលដល់ទីក្រុងសេអ៊ូល ឬយ៉ាងណា។ ខណៈពេលនេះប្រទេសមួយចំនួនបានដាក់កំហិតលើការធ្វើដំណើររបស់ភ្ញៀវទេសចរណ៍មកពីប្រទេសកូរ៉េខាងត្បូងរួចទៅហើយ៕

អត្ថបទ៖ លីដា

Share This Post: