អន្តរជាតិ

Hot News – ចំនួនអ្នកឆ្លងវីរុសកូរ៉ូណានៅកូរ៉េខាងត្បូងកើនលើស ១ពាន់នាក់ និងស្លាប់ដល់១១នាក់

BY
Khmernote Media
February 26, 2020

យោងតាមប្រភពសារព័ត៌មាន Channelnewsasia បានឲ្យដឹងថា របាយការណ៍អ្នកឆ្លងវីរុសកូរ៉ូណានៅក្នុងប្រទេសកូរ៉េខាងត្បូងបានកើនឡើង ១៦៩ករណីទៀត ដែលធ្វើឲ្យចំនួនសរុបនៅទូទាំងប្រទេសបានកើនឡើង ១ ១៤៦នាក់ ដោយនេះជាចំនួនដ៏ច្រើនជាងគេបំផុតដែលឆ្លងវីរុសកូរ៉ូណាថ្មី COVID-19 នៅក្រៅប្រទេសចិន។ យោងតាមរបាយការណ៍ មជ្ឈមណ្ឌលកូរ៉េសម្រាប់ការគ្រប់គ្រងនិងបង្ការជំងឺរបស់កូរ៉េ (the Korea Centers for Disease Control and Prevention) បានឲ្យដឹងទៀតថា ចំនួនអ្នកស្លាប់ដោយសារវីរុសកូរ៉ូណានេះនៅកូរ៉េខាងត្បូងបានកើនដល់១១នាក់ហើយ។ ករណីស្លាប់ទី១១នោះគឺជាបុរសម៉ុងហ្គោលីវ័យ៣០ឆ្នាំប្លាយ ហើយវាបានក្លាយជាករណីទី១នៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលមានជនបរទេសស្លាប់បាត់បង់ជីវិត ដោយសារវីរុសកូរ៉ូណា៕

អត្ថបទ៖ សេម

Share This Post: