ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អ្នកឆ្លងកូរ៉ូណានៅកូរ៉េខាងត្បូងពេលនេះកើនដល់ ១,១០០ ដែលធ្វើឱ្យប្រទេសនេះក្លាយជាទីតាំងរាតត្បាតខ្លាំងបំផុតនៅក្រៅប្រទេសចិន

    BY autoadmin February 26, 2020
    អ្នកឆ្លងកូរ៉ូណានៅកូរ៉េខាងត្បូងពេលនេះកើនដល់ ១,១០០ ដែលធ្វើឱ្យប្រទេសនេះក្លាយជាទីតាំងរាតត្បាតខ្លាំងបំផុតនៅក្រៅប្រទេសចិន

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន យ៊ុនហាប់ នៅថ្ងៃពុធ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ នេះថា កូរ៉េខាងត្បូងមានករណីថ្មីចំនួន ១៦៩ បន្ថែមទៀត ដែលនាំឱ្យចំនួនសរុបនៃការឆ្លងនៅទីនេះឈានដល់ ១,១៤៦ ហើយសប្ដាហ៍មុនមានតែ ៥១ ប៉ុណ្ណោះ។ រហូតមកដល់ពេលនេះមានមនុស្សចំនួន ១១នាក់បានស្លាប់ នៅក្នុងប្រទេសកូរ៉េខាងត្បូង ក្នុងនោះមានជនជាតិម៉ុងហ្គោលីម្នាក់ អាយុ ៣៦ឆ្នាំ ដែលត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យដើម្បីធ្វើការប្តូរថ្លើម បន្ទាប់ពីបានឆ្លងវីរុសនេះ។

    ប្រហែលជា ៨០% នៃករណីដែលបានបញ្ជាក់ គឺមកពីទីតាំងផ្ទុះឡើងចំនួន២ គឺនៅព្រះវិហារសាសនាមួយនៅភាគអាគ្នេយ៍នៃទីក្រុង Daegu និងមន្ទីរពេទ្យនៅជិតស្រុក Cheongdo ។ ក្នុងចំណោមករណីថ្មីចំនួន ១៦៩ មាន ១៥៣ករណី គឺស្ថិតនៅក្នុង Daegu ចម្ងាយ ៣០០គីឡូម៉ែត្រ ភាគអាគ្នេយ៍ពីទីក្រុងសេអ៊ូល និងខេត្ត Gyeongsang ខាងជើងដែលនៅជិតខាង។ ចំនួនឆ្លងរាលដាលយ៉ាងច្រើននេះ បានធ្វើឱ្យកូរ៉េខាងត្បូងក្លាយជាប្រទេសដែលមានការឆ្លងរាលដាលខ្លាំងបំផុតនៅក្រៅចិនដីគោក៕

    អត្ថបទ៖ លីដា

    Share This Post: