អន្តរជាតិ

BREAKING NEWS! ប្រទេសថៃរកឃើញករណីឆ្លងវីរុស COVID-19 ចំនួន ៣ បន្ថែមទៀត នាំឱ្យករណីសរុបកើនដល់ ៤០នាក់

BY
autoadmin
February 26, 2020

បាងកក៖ ប្រទេសថៃបានបញ្ជាក់ពីករណីឆ្លងវីរុស COVID-19 ចំនួន ៣ បន្ថែមទៀត ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបនៅក្នុងប្រទេសនេះកើនដល់ ៤០នាក់ ហើយអាជ្ញាធរបានរិះគន់អ្នកជំងឺទាំងនោះ ចំពោះការលាក់បាំងប្រវត្តិធ្វើដំណើរទៅប្រទេសជប៉ុន ប៉ុន្តែនិយាយថាពួកគេនឹងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ជំងឺនេះ។ ទាំង ៣នាក់ សុទ្ធតែជាជនជាតិថៃ ប៉ុន្តែ ២នាក់ ក្នុងចំណោមពួកគេ ទើបតែបានវិលត្រឡប់ពីវិស្សមកាលនៅកោះហុកកៃដូ ភាគខាងជើងរបស់ប្រទេសជប៉ុន ហើយបានចម្លងទៅអ្នកជំងឺទី៣ ដែលជាក្មេងប្រុសអាយុ ៨ឆ្នាំ។

រដ្ឋមន្រ្តីក្រសួងសុខាភិបាល Anutin Charnvirakul បាននិយាយថា អ្នកជំងឺភេទប្រុសម្នាក់មិនបានប្រាប់ពីប្រវត្តិនៃការធ្វើដំណើររបស់គាត់ទេ នៅពេលដែលគាត់ស្វែងរកការព្យាបាលវេជ្ជសាស្ត្រ ហើយវាអាចជាការចម្លងដ៏ធំមួយ។ លោក Anutin បានមានប្រសាសន៍ថា៖ “យើងត្រូវតែរិះគន់ករណីនេះ… វាបង្កើតបញ្ហាជាច្រើនសម្រាប់យើង”។ មជ្ឈមណ្ឌលវេជ្ជសាស្ត្រ B.Care បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នកជំងឺបានមកដល់មន្ទីរពេទ្យនៅថ្ងៃទី២៣ ខែកុម្ភៈ ប៉ុន្តែមិនបានបង្ហាញពីប្រវត្តិធ្វើដំណើររបស់គាត់រហូតដល់ថ្ងៃបន្ទាប់។ សេចក្តីថ្លែងការណ៍បាននិយាយថា អ្នកជំងឺបានទាក់ទងជាមួយបុគ្គលិកពេទ្យចំនួន ៣០នាក់ នៅមន្ទីរពេទ្យ ប៉ុន្តែបានតេស្តអវិជ្ជមានចំពោះវីរុស ហើយកំពុងធ្វើចត្តាឡីស័កខ្លួនឯងនៅផ្ទះរៀងខ្លួន៕

អត្ថបទ៖ លីដា

Share This Post: