ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អ្នកឆ្លងវីរុស COVID-19 នៅចិនដីគោកកើនដល់ជិត ៧៨,៥០០នាក់ និងស្លាប់ចំនួន ២,៧៤៤នាក់

    BY autoadmin February 27, 2020
    អ្នកឆ្លងវីរុស COVID-19 នៅចិនដីគោកកើនដល់ជិត ៧៨,៥០០នាក់ និងស្លាប់ចំនួន ២,៧៤៤នាក់

    គណៈកម្មាធិការសុខាភិបាលចិនបាននិយាយថា ចំនួនអ្នកស្លាប់ដោយសារការឆ្លងវីរុស Novel coronavirus (COVID-19) នៅក្នុងប្រទេសចិនបានកើនឡើងដល់ ២,៧៤៤នាក់ ហើយករណីឆ្លងបានបញ្ជាក់មានចំនួន ៧៨,៤៩៧ករណី។ យោងតាមទិន្នន័យចុងក្រោយពី ៣១ខេត្ត ក្នុងប្រទេសចិន មានករណីឆ្លងថ្មីចំនួន ៤០៩ករណី នៅខេត្តហ៊ូប៉ី ហើយក្នុងនោះមាន ៣៨៣នាក់ ត្រូវបានគេរាយការណ៍ពីទីក្រុងវូហាន ដែលជាចំណុចកណ្តាលនៃការផ្ទុះឡើង។ រហូតមកទល់ពេលនេះមានមនុស្ស ៣២,៤៩៥នាក់ហើយ ដែលបានជាសះស្បើយ និងត្រូវបានរំសាយចេញពីមន្ទីរពេទ្យ។

    គិតត្រឹមម៉ោង ០៤ និង ០០ នាទី ថ្ងៃទី២៦ ខែកុម្ភៈ ខេត្តចំនួន ៣១ (ទាំងតំបន់ស្វយ័ត និងក្រុង) បានរាយការណ៍ពីករណីថ្មី ដែលបានបញ្ជាក់ចំនួន ៤៣៣ករណី និងមានអ្នកស្លាប់ថ្មីចំនួន ២៩នាក់។ ការផ្ទុះឡើងដែលបណ្តាលមកពីវីរុស COVID-19 មានដើមកំណើតនៅទីក្រុងវូហានប្រទេសចិន ដែលវាបានចាប់ផ្ដើមផ្ទុះឡើងកាលពីខែធ្នូ ហើយចាប់តាំងពីពេលនោះមក វាបានរាលដាលដល់ប្រទេសជាង៤០។ ដើមឡើយគេហៅវាថា «វីរុសកូរ៉ូណា» ដោយសារថាវាចេញពីក្រុមវីរុសមួយនេះ ឬពេលខ្លះគេហៅថា វីរុសវូហាន ព្រោះវាផ្ទុះចេញពីទីនោះ។ ប៉ុន្តែក្រោយមក WHO ឱ្យឈ្មោះវាថា COVID-19 ព្រោះមិនចង់ឱ្យមានឈ្មោះជាន់គ្នា ឬការរើសអើងចំពោះតំបន់ដែលផ្ទុះឡើង៕

    អត្ថបទ៖ លីដា

    Share This Post: