សង្គម

ពិតជាស្រស់ស្អាត ឈុតបុរាណមួយដកស្រង់ចេញរឿងព្រេងនិទានខ្មែរ​ រឿងកាកី

BY
Khmernote Media
February 27, 2020

ថ្មីៗនេះមានការចែករំលែកនៅលើបណ្តាញសង្គមនូវរូបភាពជាច្រើនសន្លឹកនូវឈុតបុរាណខ្មែរពណ៌សំលៀកបំពាក់ពណ៌ស្វាយនិងត្របែកព្រៃ ដែលដកស្រង់ពីរឿងព្រេងនិទានខ្មែរ​ រឿងកាកី ដែលឈុតនេះជាការរចនាច្នៃដោយប្អូន Skor Krob ដែលមានទឹកដៃរចនាឈុតដ៏ប្រណិតបង្ហាញពីវប្បធម៌ខ្មែរ ហើយកញ្ញា Rose MElinda ជាអ្នកគ្រងឈុតនេះថតបង្ហាញដោយភាពស្រស់ស្អាតនិងទាក់ទាញ។

ដោយកញ្ញា Rose MElinda ជាម៉ូដែលថតឈុតនេះបានរៀបរាប់ថា៖ “នេះជាឈុតមួយក្នុងរឿងព្រេងនិទានខ្មែរ រឿងកាកី គេនាំគ្នាឆ្ងល់ថាតួអីមិនថតមកថតតួនាងកាកី ខ្ញុំសើចហើយក៏ឆ្លើយវិញថា ខ្ញុំស្រលាញ់តួអង្គនាងកាកីព្រោះនាងជាស្រីស្អាតកើតចេញពីផ្កា ហើយនិងពណ៌សំលៀកបំពាក់គឺជាពណ៌ដែលខ្ញុំស្រលាញ់ជាងគេ។ ពណ៌ស្វាយនិងពណ៌ត្របែកព្រៃ ហើយដែលសំខាន់គឺជារបស់ខ្មែរ ទោះតួអង្គនាងកាកីជាស្រីក្បត់ស្វាមីមានចិត្តរាយមាយខ្លួនងាយចិត្តងាយមែន ប៉ុន្តែទោះជាយ៉ាងណាក៏យើងត្រូវតែថែរក្សា បើរវល់តែគិតថាជាស្រីមិនល្អមិនរំលឹកមិនមើលខ្លាចយូរៗទៅដល់ជំនាន់កូនចៅនាងខ្ញុំពួកគេនឹងអត់ស្គាល់ ចឹងហើយក៏ថតហើយផ្ដិតអោយធំតាំងកណ្ដាលផ្ទះទុកអោយកូនចៅបានស្គាល់និងនិទានអោយស្ដាប់ទៀតផង”៕ រូបភាព៖ Mirror Studio & photography

Share This Post: