អន្តរជាតិ

ចំនួនអ្នកឆ្លងវីរុស COVID-19 នៅកូរ៉េខាងត្បូងកើនលើស ២,០០០នាក់ហើយ

BY
autoadmin
February 28, 2020

ប្រទេសកូរ៉េខាងត្បូងបានរាយការណ៍ពីករណីថ្មីនៃវីរុស COVID-19 ចំនួន ២៥៦ករណី បន្ថែមទៀត នាថ្ងៃសុក្រ ទី២៨ ខែកុម្ភៈនេះ ដែលនាំឱ្យចំនួនអ្នកឆ្លងសរុបរបស់ប្រទេសនេះកើនដល់ ២,០២២ ខ្ពស់ជាងគេបំផុតនៅលើពិភពលោក (នៅក្រៅពីចិនដីគោក) ។ ជាង ៩០% នៃករណីថ្មីគឺនៅក្នុងទីក្រុង Daegu ដែលជាចំណុចកណ្តាលនៃការផ្ទុះឡើងនៃជំងឺនេះ និងខេត្ត Gyeongsang ខាងជើងដែលនៅក្បែរនោះ ហើយមិនមានទាន់អ្នកស្លាប់បន្ថែមទៀតទេ ដែលរក្សាចំនួនអ្នកស្លាប់នៅ ១៣នាក់ ដដែល។

ចំនួនសរុបរបស់កូរ៉េខាងត្បូងត្រូវបានគេរំពឹងថា នឹងកើនឡើងបន្ថែមទៀត បន្ទាប់ពីការត្រួតពិនិត្យបានចាប់ផ្តើមលើសមាជិកព្រះវិហារ Shincheonji ចំនួនជាង ២១០,០០០នាក់ ដែលទីនោះត្រូវបានផ្សារភ្ជាប់ជាមួយនឹងពាក់កណ្តាលនៃករណីរបស់ប្រទេសនេះ។ សមាជិកស្ត្រីអាយុ ៦១ឆ្នាំម្នាក់បានកើតជំងឺគ្រុន កាលពីថ្ងៃទី១០ ខែកុម្ភះ ប៉ុន្តែបានចូលរួមក្នុងកម្មវិធីព្រះវិហារយ៉ាងហោចណាស់ ៤ កន្លែងនៅទីក្រុង Daegu ដែលជាទីក្រុងធំជាងគេទី៤ របស់ប្រទេសកូរ៉េខាងត្បូង ដែលមានប្រជាជន ២.៥លាននាក់ កំពុងរស់នៅ៕

អត្ថបទ៖ លីដា

Share This Post: