ប្រធាន WHO និយាយថា វាជាកំហុសដ៏ធ្ងន់ធ្ងរណាស់ ដែលប្រទេសខ្លះគិតថាពួកគេនឹងមិនឆ្លងវីរុស COVID-19
ទីក្រុងហ្សឺណែវ៖ ប្រមុខនៃអង្គការសុខភាពពិភពលោកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា វាជាកំហុសធ្ងន់ធ្ងរមួយ សម្រាប់ប្រទេសណាមួយដែលសន្មតថា ខ្លួននឹងមិនរងគ្រោះដោយសារវីរុស COVID-19 ក៏ដូចជាប្រទេសអ្នកមានដែលគិតថាពួកគេមានសុវត្ថិភាពពីវីរុស។ WHO បាននិយាយថា ប្រទេសអ៊ីរ៉ង់ដែលជាប្រទេសមានករណីស្លាប់ច្រើនជាងគេនៅក្រៅប្រទេសចិន អាចនឹងត្រូវដោះស្រាយជាមួយនឹងការផ្ទុះឡើងដែលអាក្រក់ជាងការគិតរបស់យើង។ នៅក្នុងការប្រជុំនោះ WHO ក៏កំពុងកិច្ចពិភាក្សាជាមួយអ្នករៀបចំ អំពីជោគវាសនានៃការប្រកួតកីឡាអូឡាំពិក ដែលគ្រោងធ្វើនៅខែកក្កដានៅប្រទេសជប៉ុនផងដែរ។

អគ្គនាយកអង្គការសុខភាពពិភពលោកលោក Tedros Adhanom Ghebreyesus បានមានប្រសាសន៍ថា៖ “មិនគួរមានប្រទេសណាមួយសន្មតថា ខ្លួននឹងមិនមានករណី COVID-19 នោះទេ ព្រោះវាជាកំហុសធ្ងន់ធ្ងរមួយ នេះបើនិយាយឱ្យត្រង់បន្ដិច។ ហើយខ្ញុំសូមនិយាយចុះថា បើអ្នកបានឃើញស្ថានភាពនៅអ៊ីតាលី ដែលជាប្រទេសសមាជិកនៃក្រុម G7 ផងនោះ វាពិតជាគួរឱ្យភ្ញាក់ផ្អើលណាស់។ ដូច្នេះសូម្បីតែប្រទេសអភិវឌ្ឍន៍ជាច្រើនទៀត អ្នកនឹងអាចឃើញការភ្ញាក់ផ្អើល ហើយគួរតែរំពឹងថានឹងមានការភ្ញាក់ផ្អើលមួយកើតឡើង”៕



អត្ថបទ៖ លីដា
ប្រភព៖ រយទ័រ