អន្តរជាតិ

កូរ៉េខាងត្បូងមានអ្នកឆ្លងមេរោគ COVID-19 ថ្មីចំនួន ៥៩៤ករណីបន្ថែមទៀត ខណៈករណីសរុបកើនដល់ជិត ៣ ០០០ ករណី

BY
autoadmin
February 29, 2020

កូរ៉េខាងត្បូង៖ កាលពីព្រឹកថ្ងៃសៅរ៍ទី ២៩  ខែកុម្ភៈនេះ អាជ្ញាធរសុខាពិបាលនៃប្រទេសកូរ៉េខាងត្បូងបានរាយការណ៍ថា បានរកឃើញអ្នកឆ្លងមេរោគ COVID-19 ចំនួន ៥៩៤ករណី និងស្លាប់ ៣ករណីបន្ថែមទៀត ដែលធ្វើចំនួនសរុបនៃអ្នកឆ្លងឡើងដល់ ២ ៩៣១នាក់ និងអ្នកស្លាប់ ១៦នាក់។ បើតាមមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺឆ្លងកូរ៉េខាងត្បូងបានអះអាងថា ៩០%នៃអ្នកឆ្លងមេរោគទាំងអស់គឺជាករណីឆ្លងដែលបានកើតនៅក្នុងក្រុង Daegu ហើយបន្ទាប់មកគឺសុទ្ធតែជាករណីឆ្លងនៅក្នុងខេត្ត Gyeongsang ដែលមានព្រំប្រទល់ជាប់នឹងក្រុង Daegu។

គួររម្លឹកជូនថា ដើមហេតុដែលធ្វើឲ្យមានការរាតត្បាតនូវមេរោគ COVID-19 ខ្លាំងនៅក្នុងក្រុង Daegu ក៏ព្រោះតែមានស្រ្តីកាន់សាសនាគ្រឹស្តវ័យ ៦១ ឆ្នាំ បានធ្វើដំណើរទៅកាន់ព្រះវិហារ កាតូលិកជាច្រើនកន្លែង ខណៈដែលរូបគាត់បានឆ្លងមេរោគទៅហើយ តែគាត់នៅគិតថាខ្លួនឯងមានសុខភាពល្អធម្មតានិងគ្មានមេរោគនោះទេ។ ក្រោយកើតមានករណីនេះក្រុមអ្នកកាន់សាសនាគ្រឹស្តដែលបានទៅព្រះវិហារជាមួយនឹងស្រ្តីវ័យ ៦១ ឆ្នាំខាងលើនេះរាប់ពាន់នាក់ កំពុងត្រូវបានគេពិនិត្យសុខភាពជាប្រចាំ ដើម្បីឲ្យប្រាកដថា ពួកគេបានឆ្លងមេរោគឬអត់។ គិតមកទល់នឹងពេលនេះកូរ៉េខាងត្បូងមានអ្នកឆ្លងមេរោគ COVID-19 សរុបចំនួន ២៩៣១ ករណី និងស្លាប់ចំនួន ១៦ ករណីផងដែរ៕

អត្ថបទ៖ ភក្តី

Share This Post: