អន្តរជាតិ

អ្នកជំនាញចិននិយាយថា ប្លាស្មាឈាមអ្នកដែលបានជាពី COVID-19 អាចព្យាបាលអ្នកឆ្លងវីរុសផ្សេងទៀតបាន

BY
autoadmin
February 29, 2020

មន្ត្រីសុខាភិបាលចិនបាននិយាយថា ប្លាស្មាឈាមពីមនុស្សដែលបានជាសះស្បើយពីការឆ្លងវីរុស COVID-19 អាចជួយអ្នកជំងឺដទៃទៀតឱ្យធូរស្បើយដូចគ្នាផងដែរ។ មន្ត្រីគណៈកម្មាធិការសុខភាពជាតិអ្នកស្រី Guo Yanhong បាននិយាយកាលពីថ្ងៃសុក្រថា ការព្យាបាលត្រូវបានផ្តល់ជូនអ្នកជំងឺចំនួន ១៥៧នាក់ ហើយក្នុងនោះមាន ៩១នាក់ បានធូរស្បើយឡើងវិញ ដោយការប្រើវិធីយកប្លាស្មាឈាមរបស់អ្នកដែលជាសះស្បើយពីវីរុស ទៅព្យាបាលអ្នកដែលបានឆ្លងវីរុស COVID-19 ។

អ្នកស្រីបាននិយាយផងដែរថា គិតមកទល់ពេលនេះមានមនុស្ស ៣៦,០០០នាក់ ដែលវិជ្ជមានជាមួយវីរុស ត្រូវបានព្យាបាលជាសះស្បើយ និងបានរំសាយចេញពីមន្ទីរពេទ្យ។ អាជ្ញាធរចិនក៏បានវិភាគស្ថានភាពរបស់អ្នកជំងឺប្រមាណ ៨,៤០០នាក់ មុនពេលពួកគេបានធូរស្បើយផងដែរ។ ក្នុងនោះពួកគេបានរកឃើញថា ៩០.៨% នៃអ្នកជំងឺមានរោគសញ្ញាស្រាលៗ ៧.២% ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ចំណែក ២% ទៀតស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរខ្លាំងដែលអាចឈានដល់ការស្លាប់។ អ្នកជំនាញក៏បានបន្ថែមថា អ្នកជំងឺ ២.៨% គឺមានជំងឺប្រចាំកាយលើសពីមួយ៕

អត្ថបទ៖ លីដា

Share This Post: