ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អាមេរិកផ្អាករៀចំកិច្ចប្រជុំរវាងលោក ដូណល់ត្រាំ និងក្រុមមេដឹកនាំនៅអាស៊ាន ព្រោះភាពភ័យខ្លាចវីរុសកូរ៉ូណា

    BY autoadmin March 1, 2020
    អាមេរិកផ្អាករៀចំកិច្ចប្រជុំរវាងលោក ដូណល់ត្រាំ និងក្រុមមេដឹកនាំនៅអាស៊ាន ព្រោះភាពភ័យខ្លាចវីរុសកូរ៉ូណា

    សហរដ្ឋអាមេរិក៖ សហរដ្ឋអាមេរិកបានសម្រេចផ្អាករៀបចំកិច្ចប្រជុំពិសេសមួយរវាងលោកប្រធានាធិបតីអាមេរិក ដូណល់ត្រាំ ជាមួយនឹងក្រុមមេដឹកនាំនៅក្នុងប្រទេសនៅតំបន់អាស៊ាន ព្រោះតែភាពភ័យខ្លាចនៃមេរោគ Covid-19។ បើតាមគម្រោងកិច្ចប្រជុំរវាងអាមេរិកនិងប្រទេសទាំង ១០នៅអាស៊ាននឹងត្រូវរៀបចំឡើងនៅក្នុងថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២០ ក្នុងទីក្រុងឡាស់វេហ្គាស សហរដ្ឋអាមេរិក។

    បើតាមការសេចក្តីរាយការណ៍នៅក្នុងសារព័ត៌មាន Bangkokpost បានឲ្យដឹងថា អ្នកនាំពាក្យសេតវិមានរបស់អាមេរិកម្នាក់បានអះអាងថា អាមេរិកពិតជាគោរព និងឲ្យតម្លៃចំពោះប្រទេសដែលជាសមាជិកអាស៊ានណាស់ ដូចនេះកិច្ចប្រជុំនេះប្រាកដជានឹងត្រូវរៀបចំវិញនៅក្នុងពេលវេលាឬទីកន្លែងអំណោយផលណាមួយ ក្រោយពេលមេរោគ Covid-19 បានស្ងប់ស្ងាត់ទៅវិញ។ គួរបញ្ជាក់ជូនថា អាម៉េរិកមានអ្នកឆ្លងមេរោគ Covid-19 ចំនួន ៦៤ ករណី ព្យាបាលជាសះស្បើយចំនួន ៦ករណី តែនៅមិនទាន់មានករណីស្លាប់នៅឡើយទេ៕

    អត្ថបទ៖ ភក្តី

    Share This Post: