ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ឥណ្ឌូនេស៊ីរកឃើញករណីវីរុស COVID-19 ដំបូងបំផុតលើទឹកដីរបស់ខ្លួន ហើយអ្នកឆ្លងគឺជាម្ដាយកូន២នាក់

    BY autoadmin March 2, 2020
    ឥណ្ឌូនេស៊ីរកឃើញករណីវីរុស COVID-19 ដំបូងបំផុតលើទឹកដីរបស់ខ្លួន ហើយអ្នកឆ្លងគឺជាម្ដាយកូន២នាក់

    ប្រធានាធិបតីឥណ្ឌូនេស៊ីលោក ចូកូ វីដូដូ (Joko Widodo) បាននិយាយកាលពីថ្ងៃចន្ទនេះថា មានជនជាតិឥណ្ឌូនេស៊ីពីរនាក់ បានធ្វើតេស្តវិជ្ជមានជាមួយវីរុស COVID-19 បន្ទាប់ពីបានទាក់ទងជាមួយជនជាតិជប៉ុនម្នាក់ដែលឆ្លងជំងឺនេះ។ អ្នកទាំង២ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យនៅហ្សាកាតា។ ប្រធានាធិបតីលោក វីដូដូ បានប្រាប់អ្នកយកព័ត៌មាន នៅឯវិមានប្រធានាធិបតីក្នុងរដ្ឋធានីរបស់ប្រទេសនៅថ្ងៃនេះ។

    ប្រធានាធិបតីបាននិយាយថា អ្នកឆ្លងគឺជាស្ត្រីអាយុ ៦៤ឆ្នាំ និងកូនស្រីអាយុ ៣១ឆ្នាំរបស់គាត់ ហើយពួកគេបានធ្វើតេស្តវិជ្ជមានបន្ទាប់ពីបានទាក់ទងជាមួយជនជាតិជប៉ុនម្នាក់ ដែលរស់នៅក្នុងប្រទេសម៉ាឡេស៊ី ប៉ុន្តែបានមកកម្សាន្តនៅឥណ្ឌូណេស៊ី ហើយក៏តេស្ដវិជ្ជមានពេលត្រឡប់ទៅវិញ។ ប្រភពបាននិយាយថា ក្រុមគ្រូពេទ្យឥណ្ឌូនេស៊ីបានតាមដានចលនារបស់អ្នកទេសចរជប៉ុននោះ មុនពេលរកឃើញករណីទាំងនេះ។ ហើយពេលនេះម្ដាយកូនទាំង ២ កំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យជំងឺឆ្លង Sulianti Saroso ៕

    អត្ថបទ៖ លីដា

    Share This Post: