ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    គ្រូពេទ្យចិនម្នាក់ទៀតហើយបានស្លាប់បាត់បង់ជីវិត ដោយសារប្រយុទ្ធប្រឆាំងជាមួយវីរុសកូរ៉ូណា

    BY Khmernote Media March 3, 2020
    គ្រូពេទ្យចិនម្នាក់ទៀតហើយបានស្លាប់បាត់បង់ជីវិត ដោយសារប្រយុទ្ធប្រឆាំងជាមួយវីរុសកូរ៉ូណា

    ចិន៖ កាលពីពេលថ្មីៗនេះ គ្រូពេទ្យចិនម្នាក់ទៀតបានស្លាប់បាត់បង់ជីវិត អំឡុងពេលប្រយុទ្ធប្រឆាំងជាមួយវីរុសកូរ៉ូណា ដែលការស្លាប់របស់គាត់មិនមែនឆ្លងវីរុសនោះទេ គឺស្លាប់ដោយសារធ្វើការហត់ខ្លាំងពេក។ លោកគ្រូពេទ្យ Yuan Yangyang អាយុ៣៦ឆ្នាំ បានស្លាប់បាត់បង់ជីវិតកាលពីព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ នៅមន្ទីរពេទ្យមួយក្នុងតំបន់ Henan ដោយគាត់បំរើការងារជាអនុប្រធានក្រុមឆ្លើយតបមេរោគរបស់មន្ទីរពេទ្យ។

    គាត់ស្លាប់បាត់បង់ជីវិតដោយសារគាំងបេះ ព្រោះតែធ្វើការហត់ពេក។ បុគ្គលិកនៅមន្ទីរពេទ្យបានប្រាប់អ្នកយកព័ត៌មានថា លោកគ្រូពេទ្យ Yuan បានខិតខំធ្វើការយ៉ាងខ្លាំងអស់រយៈពេល ៣៩ ថ្ងៃជាប់ៗគ្នា។ ការស្លាប់របស់លោកគ្រូពេទ្យ Yuan បានធ្វើឲ្យក្មេង២នាក់ត្រូវកំព្រាឪពុក៕

    អត្ថបទ៖ ដា

    Share This Post:
    MPO4D jitutoto mpo4d Mpoplay