ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    វីរុសកូរ៉ូណាថ្មី នៅកូរ៉េខាងត្បូងកាន់តែរាលដាលខ្លាំងឡើង អ្នកឆ្លងសរុបមានជិត ៥ពាន់នាក់ហើយ

    BY Khmernote Media March 3, 2020
    វីរុសកូរ៉ូណាថ្មី នៅកូរ៉េខាងត្បូងកាន់តែរាលដាលខ្លាំងឡើង អ្នកឆ្លងសរុបមានជិត ៥ពាន់នាក់ហើយ

    យោងតាមរបាយការណ៍ចុងក្រោយចុះផ្សាយដោយ CNN បានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារវីរុសកូរ៉ូណាថ្មី COVID-19 នៅប្រទេសកូរ៉េខាងត្បូង បានលោតឡើងដល់២៨នាក់ហើយនៅទូទាំងប្រទេស។ ទន្ទឹមនឹងនោះផងដែរ គេរកឃើញមានករណីអ្នកឆ្លងវីរុសនេះ ៦០០ករណីថ្មីបន្ថែមទៀត ដែលធ្វើឲ្យចំនួនអ្នកឆ្លងសរុបនៅទូទាំងប្រទេសលោតឡើងដល់ ៤,៨១២ករណី នេះបើយោងតាមរបាយការណ៍របស់ មជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺកូរ៉េខាងត្បូង (KCDC)។

    ក្នុងចំណោមករណីឆ្លងបន្ថែមថ្មីនេះ មានចំនួន ៥១៩ ករណីមកពីទីក្រុង Daegu និង ៦១ ករណីមកពីខេត្ត North Gyeongsang ដែលព័ទ្ធជុំវិញទីក្រុង Daegu។ បើគិតជាភាគរយ គ្រាន់តែទីក្រុង Daegu មួយមានប្រមាណ ៧៤.៨% នៃចំនួនឆ្លងសរុប៕

    អត្ថបទ៖ សេម
    ប្រភព៖ CNN

     

    Share This Post:
    MPO4D jitutoto mpo4d Mpoplay