ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អាសូរណាស់! ស្ត្រីកូរ៉េម្នាក់បានធ្វើអត្តឃាតពេលសង្ស័យថាខ្លួនឆ្លង COVID-19 ប៉ុន្តែក្រោយមកលទ្ធផលតេស្ដគឺអវិជ្ជមាន

    BY autoadmin March 3, 2020
    អាសូរណាស់! ស្ត្រីកូរ៉េម្នាក់បានធ្វើអត្តឃាតពេលសង្ស័យថាខ្លួនឆ្លង COVID-19 ប៉ុន្តែក្រោយមកលទ្ធផលតេស្ដគឺអវិជ្ជមាន

    អាជ្ញាធរឥណ្ឌូនេស៊ីនិយាយថា ស្ត្រីជនជាតិកូរ៉េខាងត្បូងម្នាក់ ដែលរស់នៅទីក្រុង Surakarta (Solo) កណ្តាលកោះជ្វា បានសម្លាប់ខ្លួនដោយសារសង្ស័យថាខ្លួនឆ្លង COVID-19។ យោងតាមប៉ូលីសក្នុងតំបន់បានឱ្យដឹងថា ជនរងគ្រោះឈ្មោះ JEH អាយុ ៥៧ឆ្នាំ ត្រូវបានគេរកឃើញថា បានចងកសម្លាប់ខ្លួននៅក្នុងបន្ទប់សណ្ឋាគារមួយ កាលពីថ្ងៃទី២៣ ខែកុម្ភៈ។ ស្នងការប៉ូលីស Surakarta លោក Andy Rifai បានប្រាប់អ្នកយកព័ត៌មាននាពេលថ្មីៗនេះថា៖ “យើងបានរកឃើញកំណត់ត្រារបស់គាត់ជាភាសាកូរ៉េ ដែលបានសរសេរថាគាត់ធុញទ្រាន់នឹងការមិនជាសះស្បើយពីជំងឺ ហើយគាត់មានអារម្មណ៍ថាគាត់អាចនឹងឆ្លងវីរុស COVID-19»។ នេះបើតាមការដកស្រង់សម្តីដោយសារព័ត៌មាន CNN ឥណ្ឌូណេស៊ី។

    អាជ្ញាធរឥណ្ឌូនេស៊ីនិយាយថា ជនរងគ្រោះឈ្មោះ JEH ធ្លាប់ធ្វើការជាមន្រ្តីត្រួតពិនិត្យគុណភាពនៅឯក្រុមហ៊ុនមួយ នៅទីក្រុង Klaten នៃកោះជ្វាកណ្តាល អស់រយៈពេលមួយឆ្នាំកន្លងមក។ ថ្មីៗនេះគាត់បានធ្វើដំណើរទៅកាន់ប្រទេសចិន និងកូរ៉េខាងត្បូង មុនពេលវិលត្រឡប់មកប្រទេសឥណ្ឌូនេស៊ីវិញតាមរយៈក្រុង Yogyakarta នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០។ ថ្វីបើប្រវិត្តធ្វើដំណើរគាត់កាត់តាមតំបន់មានគ្រោះថ្នាក់ខ្លាំងពីការឆ្លងវីរុសក៏ដោយ អាជ្ញាធរបាននិយាយថា JEH បានធ្វើតេស្តអវិជ្ជមានចំពោះវីរុស COVID-19 បន្ទាប់ពីធ្វើកោសល្យវិច័យរួច។ សាកសពរបស់គាត់ពេលនេះត្រូវបានបូជា ហើយធាតុរបស់គាត់ត្រូវបានបញ្ជូនទៅឱ្យក្រុមគ្រួសារប្រទេសកូរ៉េខាងត្បូង៕

    អត្ថបទ៖ លីដា
    ប្រភព៖ CNN indonesia

    Share This Post: