ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ម៉ាឡេស៊ីរកឃើញអ្នកឆ្លងវីរុស COVID-19 ចំនួន ៧ករណីបន្ថែមទៀត នាំឱ្យចំនួនសរុបកើនដល់ ៣៦ករណី

    BY autoadmin March 3, 2020
    ម៉ាឡេស៊ីរកឃើញអ្នកឆ្លងវីរុស COVID-19 ចំនួន ៧ករណីបន្ថែមទៀត នាំឱ្យចំនួនសរុបកើនដល់ ៣៦ករណី

    ករណីថ្មីនៃវីរុស COVID-19 ត្រូវបានរាយការណ៍នៅប្រទេសម៉ាឡេស៊ី កាលសម្រាប់ថ្ងៃអង្គារ ទី៣ ខែមីនា ឆ្នាំ២០២០ ដែលធ្វើឱ្យចំនួនអ្នកឆ្លងនៅក្នុងប្រទេសនេះកើនឡើងដល់ ៣៦ករណី។ ក្រសួងសុខាភិបាលបាននិយាយនៅក្នុងរបាយការណ៍ថ្មីមួយថា បច្ចុប្បន្នមាន ១៤ករណី កំពុងត្រូវបានព្យាបាលនៅមន្ទីរពេទ្យ Sungai Buloh និងមន្ទីរពេទ្យ Kuala Lumpur ខណៈ ២២ករណីផ្សេងទៀតត្រូវបានរំសាយចេញ។ ក្រសួងបានបន្ថែមថា៖“អ្នកជំងឺទាំងអស់ស្ថិតក្នុងស្ថានភាពល្អ”។

    គិតត្រឹមថ្ងៃអង្គារនេះ មានមនុស្សជាង ៩០.០០០នាក់ បានឆ្លងវីរុសនេះ ដោយមានអ្នកស្លាប់ជិត ៣,០០០នាក់។ វីរុសនេះបានកើតឡើងជាលើកដំបូងនៅក្នុងខែធ្នូ ចុងឆ្នាំ២០១៩ នៅទីក្រុង Wuhan រដ្ឋធានី Hubei មុនពេលរីករាលដាលដល់ប្រទេសជាង ៦០ ទូទាំងពិភពលោក។ ករណីថ្មីៗ កំពុងតែកើនឡើងនៅទូទាំងពិភពលោក ប៉ុន្តែវាបន្តធ្លាក់ក្នុងប្រទេសចិន៕

    អត្ថបទ៖ លីដា

    Share This Post: