ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    មេដឹកនាំជាន់ខ្ពស់អ៊ីរ៉ង់ Ayatollah Ali Khamenei លើកឡើងថា វាវីរុសឆ្លង COVID-19 មិនមែនជារឿងប្លែកទេ កុំធ្វើដូចជារឿងធំពេក

    BY autoadmin March 4, 2020
    មេដឹកនាំជាន់ខ្ពស់អ៊ីរ៉ង់ Ayatollah Ali Khamenei លើកឡើងថា វាវីរុសឆ្លង COVID-19 មិនមែនជារឿងប្លែកទេ កុំធ្វើដូចជារឿងធំពេក

    មេដឹកនាំជាន់ខ្ពស់អ៊ីរ៉ង់លោក Ayatollah Ali Khamenei បាននិយាយនៅថ្ងៃអង្គារនេះថា ប្រជាជនអ៊ីរ៉ង់គួរតែអនុវត្តតាមអនុសាសន៍របស់អាជ្ញាធរ ដើម្បីការពារការរីករាលដាលនៃវីរុស COVID-19 ខណៈដែលអនុរដ្ឋមន្រ្តីសុខាភិបាលបានរាយការណ៍ថា ចំនួនអ្នកស្លាប់កើនឡើងដល់ទៅ ៧៧នាក់។ ថ្លែងនៅលើកញ្ចក់ទូរទស្សន៍រដ្ឋលោកបានពណ៌នាពីការផ្ទុះជំងឺនេះថា “មិនមែនជារឿងប្លែកទេ”។ ទីភ្នាក់ងារសារព័ត៌មាន ILNA បានរាយការណ៍កាលពីថ្ងៃអង្គារថា ប្រទេសអ៊ីរ៉ង់មានចំនួនអ្នកស្លាប់ខ្ពស់បំផុតនៅខាងក្រៅប្រទេសចិន ហើយមន្រ្តីជាច្រើនបានឆ្លងវីរុសនេះ រួមទាំងប្រធានសេវាវេជ្ជសាស្រ្តបន្ទាន់របស់អ៊ីរ៉ង់។ ការស្លាប់របស់មន្ត្រីកំពូលម្នាក់ ត្រូវបានគេរាយការណ៍កាលពីថ្ងៃច័ន្ទផងដែរ។

    លោក Khamenei បាននិយាយថា ស្ថាប័នរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធ គួរតែផ្តល់ការគាំទ្រពេញទំហឹងដល់ក្រសួងសុខាភិបាល ហើយអាជ្ញាធរអ៊ីរ៉ង់ ដោះស្រាយប្រកបដោយតម្លាភាព ជាមួយនឹងការរីករាលដាលនៃវីរុសនេះ។ លោកបានមានប្រសាសន៍ថា “កុំបំពានលើអនុសាសន៍ និងការណែនាំរបស់អាជា្ញធរដែលមានទំនួលខុសត្រូវទាក់ទងនឹងការការពារ បើនិយាយពីការសម្អាតដៃ មុខ និងបរិស្ថានរស់នៅឱ្យបានស្អាត”។ លោក Khamenei ក៏បាននិយាយផងដែរថា ការផ្ទុះឡើងនេះមិនគួរឱ្យភ្ញាក់ផ្អើលឡើយ កុំធ្វើឱ្យវាធំពេក។ វាជាបញ្ហាមួយដែលនឹងអាចកើតឡើង ក្នុងរយៈពេលមួយ … ដែលមិនយូរនោះទេ៕

    អត្ថបទ៖ លីដា

    Share This Post: