សង្គម
ដើម្បីអបអរសាទរ ទិវាសិទ្ធិនារីអន្តរជាតិ លោកឧកញ៉ា ស្រី ចាន់ថន នឹងឲ្យបងប្អូននារីៗចូលកម្សាន្តនៅសួនកំសាន្ត Jet’s Garden Park ដោយមិនគិតថ្លៃ
BY Khmernote Media
March 4, 2020
លោកឧកញ៉ា ស្រី ចាន់ថន ជារៀងរាល់ឆ្នាំបានប្រកាសឲ្យនារីៗទូទាំងប្រទេស ចូលកម្សាន្តនៅ រមណីយដ្ឋាន និងសួនកំសាន្ត Jet’s Garden Park ដោយមិនគិតថ្លៃ នៅក្នុងឱកាសទិវាសិទ្ធិនារីអន្តរជាតិ នៅថ្ងៃទី០៨ ខែមីនា ដែលឈានចូលមកដល់ក្នុងពេលឆាប់ៗនេះ។ ដោយលោកឧកញ៉ា ស្រី ចាន់ថន បានសរសេររៀបរាប់ថា៖

“ដើម្បីអបអរសាទរ ទិវាសិទ្ធិនារីអន្តរជាតិ ខួបអនុស្សាវរីយ៍លើកទី១០៩ឆ្នាំនេះ រមណីយដ្ឋាន និងសួនកំសាន្ត Jet’s Garden Park នឹងផ្ដល់ជូនកាដូពិសេសសម្រាប់បងប្អូននារីៗទាំងអស់ដោយឥតគិតថ្លៃ នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២០ខាងមុខនេះ”។អាស័យដ្ឋាន រមណីយដ្ឋាន និងសួនកំសាន្ត Jet’s Garden Park មានទីតាំងនៅភូមិវិហារសួគ៌ជើង ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល លេខទូរស័ព្ទទំនាក់ទំនង 093930202៕



