បុរសម្នាក់ជិះម៉ូតូតាមផ្លូវ បម្រុងទៅបាញ់់់់់់សម្លាប់ប្រពន្ធ និងសាហាយ សំណាងប៉ូលិសឃាត់ខ្លួនបានមុន
ថៃ៖ បុរសជនជាតិថៃម្នាក់ត្រូវបានរកឃើញថា មានកាំភ្លើងខ្លី និងគ្រាប់កាំភ្លើងជាប់ខ្លួន នៅពេលមកដល់ត្រង់ចំនុចត្រួតពិនិត្យចរាចរណ៍មួយ។ តាមសម្ដីរបស់ប៉ូលីសថៃនិយាយថា បុរសម្នាក់នោះបានសារភាពថាខ្លួនកំពុងជិះតាមផ្លូវ ដើម្បីទៅសម្លាប់ប្រពន្ធ និងសាហាយរបស់នាង ដែលនៅផ្សារទំនើបក្បែរនោះ។ បុរសម្នាក់នោះមានឈ្មោះថា Somkhid Ruennangyaem អាយុ ៤៥ឆ្នាំ ត្រូវគេឃាត់ខ្លួនបាននៅក្បែរស្ពាន Naresuan ក្នុងឃុំ Pailing ស្រុក Phra Nakhon Si Ayutthaya នៅម៉ោងប្រហែល ១១ថ្ងៃត្រង់ កាលពីថ្ងៃអង្គារ។ បុរសនោះត្រូវបានគេរកឃើញថា មានកាំភ្លើងដែលមិនបានចុះបញ្ជីនោះទេ បូករួមគ្រាប់កាំភ្លើង ៧គ្រាប់ទៀត នៅក្រោមកែបម៉ូតូរបស់គាត់។

លោក Somkhid បានសារភាពថា គាត់ពិតជាបានកាន់កាំភ្លើងនោះមែន ពីព្រោះគាត់កំពុងធ្វើជិះម៉ូតូតាមប្រពន្ធ ដែលធ្វើការនៅផ្សារទំនើបក្បែរនោះ។ គាត់បានដឹងថា នាងមានទំនាក់ទំនងស្នេហាជាមួយបុរសម្នាក់ទៀត ដែលធ្វើការនៅផ្សារនោះផងដែរ។ លោក Somkhid បាននិយាយថា ប្រសិនបើគាត់មិនអាចដោះស្រាយស្នេហាត្រីកោណនេះបានទេ គាត់មានគម្រោងបាញ់សម្លាប់នាង និងគូស្នេហ៍របស់នាងនៅខាងក្នុងផ្សារទំនើបនោះ។ យ៉ាងណាក៏ដោយពេលនេះប៉ូលីសបានឃុំឃាំងគាត់ និងបានចោទប្រកាន់គាត់ពីបទកាន់កាប់កាំភ្លើង និងគ្រាប់រំសេវខុសច្បាប់ និងកាន់កាប់វានៅទីសាធារណៈដោយខុសច្បាប់៕

អត្ថបទ៖ លីដា