ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    បុគ្គលិក Amazon នៅអាមេរិកម្នាក់ បានតេស្ដវិជ្ជមានជាមួយវីរុស COVID-19

    BY autoadmin March 4, 2020
    បុគ្គលិក Amazon នៅអាមេរិកម្នាក់ បានតេស្ដវិជ្ជមានជាមួយវីរុស COVID-19

    ទីភ្នាក់ងារព័ត៌មាន Bloomberg បានឱ្យដឹងថា ក្រុមហ៊ុន Amazon បានផ្ញើអ៊ីមែលទៅកម្មកររបស់ខ្លួន ដើម្បីឱ្យពួកគេដឹងថាបុគ្គលិកម្នាក់របស់ខ្លួន បានធ្វើតេស្តវិជ្ជមានចំពោះវីរុស COVID-19 ។ ក្រុមហ៊ុនបានបញ្ជាក់ថា បុគ្គលិកម្នាក់នោះធ្វើការនៅ Seattle នៅឯការិយាល័យ South Lake Union របស់ខ្លួន ហើយបានទៅផ្ទះដេកឈឺ នៅថ្ងៃទី២៥ ខែកុម្ភៈ។ នេះមិនមែនជាបុគ្គលិកក្រុមហ៊ុន Amazon ដំបូងគេ ដែលបានបញ្ជាក់ថាបានឆ្លងវីរុសនោះទេ ពោលគឺនៅក្នុងប្រទេសអ៊ីតាលីក៏មានបុគ្គលិក Amazon ចំនួន ២នាក់ បានឆ្លងរួចហើយដែរ។

    ដូច្នេះហើយវាបានធ្វើឱ្យក្រុមហ៊ុន Amazon ត្រូវកំណត់ផែនការធ្វើដំណើរ ហើយលុបចោលព្រឹត្តិការណ៍ដូចជា GDC ជាដើម។ ក្រុមហ៊ុន Amazon ក្លាយជាក្រុមហ៊ុនដ៏ធំមួយក្នុងចំណោមក្រុមហ៊ុនធំៗជាច្រើន ដែលមានករណីបញ្ជាក់ពីរីរុស COVID-19។ ជាក់ស្ដែងនៅអាមេរិកពេលនេះ មានអ្នកស្លាប់ដោយសារវីរុស COVID-19 ចំនួន ៩នាក់ នៅវ៉ាស៊ីនតោនទាំងអស់។ ហើយនៅក្នុងសេចក្តីថ្លែងការណ៍ អ្នកនាំពាក្យរបស់ក្រុមហ៊ុន Amazon បាននិយាយថា៖ «យើងកំពុងធានាគាំទ្របុគ្គលិកដែលរងផលប៉ះពាល់ ដែលកំពុងស្ថិតក្នុងការដាក់ដាច់ពីគេ»៕

    អត្ថបទ៖ លីដា

    Share This Post: