ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    CHANEL ចេញលក់ដបទឹកពិសេសមួយតម្លៃជិត ៨ពាន់ដុល្លារ

    BY autoadmin March 5, 2020
    CHANEL ចេញលក់ដបទឹកពិសេសមួយតម្លៃជិត ៨ពាន់ដុល្លារ

    ជារៀងរាល់រដូវកាលក្រុមហ៊ុន CHANEL ដែលជាក្រុមហ៊ុន Fashion ដ៏ធំមានមូលដ្ឋាននៅក្នុងប្រទេសបារាំងនោះតែងតែចេញលក់ផលិតផលថ្មីៗ ដើម្បីបំពេញតម្រូវការអតិថិជននៅជុំវិញពិភពលោក។ ជាធម្មតា CHANEL បានចេញលក់ផលិតផលដូចជា ទឹកអប់ សំលៀកបំពាក់ គ្រឿងតុបតែងខ្លួន នាឡិកា គ្រឿងអលង្ការ និងផលិតផលថែរក្សាស្បែកសម្រាប់ស្រ្តីខ្លះផង។ យ៉ាងណាក្តី សម្រាប់រដូវកាលថ្មីនេះ CHANEL បានបង្ហាញភាពភ្ញាក់ផ្អើលមួយទៅកាន់ពិភពលោកដោយក្រុមហ៊ុនបានចេញលក់នូវដបទឹកពិសេសមួយដែលមានតម្លៃរហូតដល់ ៧ ៩៩០ ដុល្លារអាម៉េរិកឯណោះ។

    ដបទឹកពិសេសនេះត្រូវបានគេរាយការណ៍ថា ធ្វើឡើងអំពីលោហៈធាតុកម្រៗជាច្រើនប្រភេទដែលអាចអាចរក្សាគុណភាពទឹកបានយូរ បើទោះជាដបទឹកត្រូវស្ថិតក្នុងលក្ខខណ្ឌអាកាសធាតុប្រែប្រួលលឿនយ៉ាងណាក៏ដោយ។ ស្រោមសម្រាប់ដាក់ដបទឹកវិញត្រូវបានគេធ្វើឡើងពីស្បែកសុទ្ធ អមដោយខ្សែសម្រាប់ស្ពាយមួយផងដែរ។ អ្វីដែលជាចំណុចពិសេសនិងសំខាន់បំផុតរបស់ដបទឹកនេះគឺរាល់ពេលដែលលោកអ្នកប្រើប្រាស់វា ដបទឹកតម្លៃជិត ៨ពាន់ដុល្លារអាម៉េរិកនេះនឹងក្លាយជាស្តាយនៃតុបតែងខ្លួនថ្មីមួយសម្រាប់លោកអ្នក ឬអាចនិយាយបានថាវាគឺជាគ្រឿងលម្អខ្លួនបែបស៊ីវីល័យបំផុតមួយផងដែរ៕

    អត្ថបទ៖ភក្តី

    Share This Post: