ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    លោក គីម ជុងអ៊ុន ផ្ញើសារសួរសុខទុក្ខលោក មូន ជេអ៊ីន ហើយសង្ឃឹមថាកូរ៉េខាងត្បូងឆាប់ជៀសផុតពីវីរុស COVID-19

    BY autoadmin March 5, 2020
    លោក គីម ជុងអ៊ុន ផ្ញើសារសួរសុខទុក្ខលោក មូន ជេអ៊ីន ហើយសង្ឃឹមថាកូរ៉េខាងត្បូងឆាប់ជៀសផុតពីវីរុស COVID-19

    ប្រធានាធិបតីកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានសម្តែងក្តីសង្ឃឹមថា ប្រទេសកូរ៉េខាងត្បូងនឹងជៀសផុតពីការឆ្លងវីរុស COVID-19 ។ នៅក្នុងលិខិតមួយផ្ញើទៅកាន់លោក មូន ជេអ៊ីន (Moon Jae in) កាលពីថ្ងៃពុធ លោក គីម ជុងអ៊ុន បានបង្ហាញការព្រួយបារម្ភចំពោះសុខភាពរបស់លោក មូន ជេអ៊ីន ចំពេលដែលកូរ៉េខាងត្បូងកំពុងតែមមាញឹកជាមួយនឹងវីរុសកូរ៉ូណា ហើយក៏បានពិភាក្សាអំពីទស្សនៈរបស់លោកអំពីស្ថានភាពនៅឧបទ្វីបកូរ៉េផងដែរ។

    ប្រធានាធិបតីកូរ៉េខាងជើងលោក មូន ជេអ៊ីន ក៏បានផ្ញើលិខិតមួយឆ្លើយទៅមេដឹកនាំកូរ៉េខាងជើង ដើម្បីជាការអរគុណចំពោះការយកចិត្តទុកដាក់នេះ។ វាជាការបង្ហាញការរួបរួមគ្នា ដែលកើតឡើងនៅពេលមនុស្សជិត ៥,៨០០នាក់ នៅកូរ៉េខាងត្បូងបានធ្វើតេស្តវិជ្ជមានជាមួយវីរុស ខណៈវាជាករណីច្រើនបំផុតក្រៅពីប្រទេសចិន។ ថ្វីបើកូរ៉េខាងជើង និងកូរ៉េខាងត្បូងមានព្រំដែនជាមួយគ្នា ប៉ុន្តែមិនមានមនុស្សណាម្នាក់នៅខាងជើងបានឆ្លងវីរុសនេះទេ។

    ប៉ុន្តែទីភ្នាក់ងារមកូរ៉េខាងត្បូងបាននិយាយថា កូរ៉េខាងជើងបានដាក់មនុស្សយ៉ាងតិច ៧,០០០នាក់ នៅក្រោមការតាមដាន។ មន្ត្រីកូរ៉េខាងជើងបានប្រកាសនាពេលថ្មីៗនេះថា ប្រទេសនេះបានបិទព្រំដែនរបស់ខ្លួនទាំងអស់ ហើយលោក គីម ក៏បានព្រមានពីផលវិបាកធ្ងន់ធ្ងរ ប្រសិនបើវីរុសនេះអាចឆ្លងចូលដល់ប្រទេសរបស់គាត់មែននោះ៕

    អត្ថបទ៖ លីដា

    Share This Post: