ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    គ្រូហុងស៊ុយ ជនជាតិសាំងហ្គាពួរ ដែលត្រូវហាមឃាត់មិនអោយចូលប្រទេសកម្ពុជា បានយកប៉ិចគូសវាសពេញលើលិខិត របស់ក្រសួងវប្បធម៌

    BY Khmernote Media March 6, 2020
    គ្រូហុងស៊ុយ ជនជាតិសាំងហ្គាពួរ ដែលត្រូវហាមឃាត់មិនអោយចូលប្រទេសកម្ពុជា បានយកប៉ិចគូសវាសពេញលើលិខិត របស់ក្រសួងវប្បធម៌

    គ្រូហុងស៊ុយ ជនជាតិសាំងហ្គាពួរ ម្នាក់ដែលមានឈ្មោះថា Yun Long Zi ត្រូវបានក្រសួងមហាផ្ទៃ ហាមឃាត់ការធ្វើដំណើរចូលប្រទេសកម្ពុជា ក្រោយពេលដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រតិកម្មយ៉ាងខ្លាំងទាក់ទងនឹងការប្រមាថ ដោយសារតែគ្រូហុងស៊ុយ រូបនោះយករបាំព្រះរាជទ្រព្យ រៀបចំឲ្យក្រុមសិល្បៈរាំរបាំព្រះរាជទ្រព្យខ្មែរសម្ដែងនៅពីក្រោយខ្លួនក្នុងពិធីបួងសួង មួយកន្លែងនាប្រទេសសិង្ហបុរី។

    ថ្មីៗនេះដែរ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានផ្ញើរលិខិតមួយទៅកាន់គ្រូហុងស៊ុយ Yun Long Zi ស្រាប់តែត្រូវបានគ្រូហុងស៊ុយរូបនោះ យកប៉ិចមកគូសវៀស កែអក្សរដែលអះអាងថា លិខិតរបស់ក្រសួងប្រើប្រាស់ភាសាអង់គ្លេសខុស។ លោកគ្រូហុងស៊ុយ Yun Long Zi បានរៀបរាប់នៅលើ Facebook របស់លោកថា៖ “I wonder why do I have to correct the English of the letter sent by the Minister of Cambodia? As if I am a teacher?” ដែលមានន័យថា៖ “ខ្ញុំឆ្ងល់ថាហេតុអ្វីខ្ញុំត្រូវមកកែភាសារអង់គ្លេស លើលិខិតដែលចេញដោយក្រសួង របស់កម្ពុជា? ក្នុងនាមខ្ញុំជាគ្រូបង្រៀន? មិនត្រឹមតែប៉ុណ្ណោះ គ្រូហ៊ុងស៊ុយរូបនោះ ក៏បានសរសេររៀបរាប់យ៉ាងវែង ដែលមានខ្លឹមសារដូចខាងក្រោម៖

    Share This Post: