ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប្រទេសចិននិយាយថា នឹងព្យាយាមគ្រប់គ្រង COVID-19 ឱ្យមានករណីឆ្លងធ្លាក់ចុះដល់សូន្យនៅចុងខែមីនានេះ

    BY autoadmin March 6, 2020
    ប្រទេសចិននិយាយថា នឹងព្យាយាមគ្រប់គ្រង COVID-19 ឱ្យមានករណីឆ្លងធ្លាក់ចុះដល់សូន្យនៅចុងខែមីនានេះ

    អ្នកជំនាញម្នាក់ដែលមកពីក្រុមជំនាញខាងប្រយុទ្ធប្រឆាំងនឹង COVID-19 បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី០៥ ខែមីនាថា ទីក្រុងវូហានដែលជាចំណុចកណ្តាលនៃការរីករាលដាលនៃវីរុស ទំនងជានឹងមានការឆ្លងថ្មីធ្លាក់ចុះដល់សូន្យនៅចុងខែមីនានេះ។ គណៈកម្មការសុខាភិបាលជាតិ (NHC) បាននិយាយថា ប្រទេសចិនដីគោកមានករណីថ្មីចំនួន ១៣៩ករណី គិតត្រឹមថ្ងៃពុធ ដោយនាំមកនូវចំនួនករណីសរុបកើនឡើងដល់ ៨០,៤០៩។ ចំនួននៃការឆ្លងបានធ្លាក់ចុះមានការចុះថយ ដោយរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះតួលេខកាន់តែចុះតិចទៅៗ។

    យោងតាមបទសម្ភាសន៍ជាមួយកាសែត People’s Daily បានឱ្យដឹងថា ស្ទើរតែគ្រប់តំបន់ទាំងអស់នៅខាងក្រៅខេត្តហ៊ូប៉ី បានគ្រប់គ្រងកាលរាលដាលនៃវីរុសបានតាំងពីចុងខែកុម្ភៈ។ ហើយទីក្រុងដទៃទៀតនៅក្នុងខេត្តហ៊ូប៉ី ក៏គ្រោងនឹងឈានដល់គោលដៅបែបនេះ នៅពាក់កណ្តាលខែមីនាផងដែរ ដោយផ្អែកលើទិន្នន័យស្តីពីរបៀបដែលការផ្ទុះឡើងបានវិវត្ត ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតក្នុងការអះអាងនេះទេ។ ពួកគេសង្ឃឹមថាតួលេខឆ្លងនឹងធ្លាក់ដល់សូន្យនៅចុងខែនេះ ប៉ុន្តែយ៉ាងណាក៏ដោយការរក្សាទម្លាប់ល្អ ជៀសវាងកន្លែងមនុស្សច្រើន លាងដៃញឹកញាប់ និងពាក់ម៉ាស់ គឺត្រូវតែមានជានិច្ចទោះជាវីរុសបានចុះខ្យោយការឆ្លងក៏ដោយ៕

    អត្ថបទ៖ លីដា

    Share This Post: