ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ហ៊ានណាស់ ! គ្រូហុងស៊ុយ Yun Long Zi បង្ហោះសារថ្មីមួយទៀត ហ៊ានចោទសួរទៅសម្តេចតេជោ ហ៊ុន សែន ទាំងខ្លួនឯងមិនស្គាល់ថាអ្វីជារបាំព្រះរាជទ្រព្យ អ្វីជារបាំជូនពរ

    BY Khmernote Media March 6, 2020
    ហ៊ានណាស់ ! គ្រូហុងស៊ុយ Yun Long Zi បង្ហោះសារថ្មីមួយទៀត ហ៊ានចោទសួរទៅសម្តេចតេជោ ហ៊ុន សែន ទាំងខ្លួនឯងមិនស្គាល់ថាអ្វីជារបាំព្រះរាជទ្រព្យ អ្វីជារបាំជូនពរ

    កាលពីកន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ចេញប្រតិកម្មយ៉ាងខ្លាំង ចំពោះគ្រូហុងស៊ុយជនជាតិម៉ាឡេស៊ីសញ្ជាតិសឹង្ហបុរីម្នាក់ឈ្មោះ Yun Long Zi រហូតហាមជនបរទេសរូបនេះ កុំឱ្យចូលក្នុងប្រទេសកម្ពុជា ក្រោយយករបាំព្រះរាជទ្រព្យកម្ពុជា យកទៅរាំខណៈធ្វើពិធីបួងសួងនៅប្រទេសសឹង្ហបុរី។

    បន្ទាប់ពីមានបទបញ្ជានេះ គេសង្កេតឃើញគ្រូហុងស៊ុយរូបនេះ បានបង្ហោះសារនៅលើបណ្តាញសង្គមរបស់ខ្លួន ដូចជាយកប៊ិចគូសវាសកែតម្រូវនូវលិខិតរបស់ក្រសួងប្រើប្រាស់ភាសាអង់គ្លេសខុស ហើយព្រមទាំងបានបង្ហោះសារជាថ្មី ដោយគ្រូហុងស៊ុយរូបនេះ បានបង្ហោះវីដេអូដែលកំពុងមានការសម្តែងរបាំជូនពរ នៅក្នុងកាស៊ីណូមួយកន្លែងនៅរាជធានីភ្នំពេញ។

    ដោយគ្រូហុងស៊ុយ ជនជាតិម៉ាឡេស៊ីសញ្ជាតិសិង្ហបុរី រូបនេះបានសរសេរថា៖ “ថាតើលោក (សម្តេចតេជោ ហ៊ុន សែន) នឹងរារាំងកាស៊ីណូមិនឱ្យចូលប្រទេសកម្ពុជាដែររឺទេ??? មិត្តរបស់ខ្ញុំនៅភ្នំពេញទើបតែផ្ញើមកខ្ញុំ។ ពួកគេរាំបែបនេះនៅក្នុងកាស៊ីណូភ្នំពេញ រាល់យប់ ដើម្បីទាក់ទាញភ្ញៀវទេសចរ។ តើនេះជារបាំដ៏ពិសិដ្ឋ និងមិនមែនជាពិធីជំនួញ ដែលលេងតែនៅនឹងមុខ (ព្រះភក្ត្រ) ព្រះរាជានិងប្រមុខរដ្ឋ? តើនេះជារបាំប្រភេទតែមួយដែលលោក ហ៊ុនសែន (សម្តេចតេជោ ហ៊ុន សែន) និងរដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងព្រះនាងអរុណរស្មី កំពុងតែនិយាយដែរ ឬទេ? តើមាននរណាអាចបំភ្លឺខ្ញុំបានទេ? ខ្ញុំសុខចិត្តរៀននិងស្វែងយល់បន្ថែម”។

    សូមបញ្ជាក់ផងដែរថា របាំជូនពរគឺជារបាំបុរាណមួយ ដែលមានការពេញ និយមពីសំណាក់ប្រជាជននៅក្នុងប្រទេសកម្ពុជា។ របាំនេះតែងតែលេចឡើងនៅគ្រប់កម្មវិធីទាំងអស់ ជាពិសេសមានដូចជា ពិធីអាពាហ៍ពិពាហ៍ ពិធីជប់លៀង និង ពិធីសម្ពោធនានា៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay