អន្តរជាតិ
រកឃើញអ្នកឆ្លង COVID-19 នៅកូរ៉េខាងត្បូង ១៧៤នាក់បន្ថែមទៀត ធ្វើឲ្យអ្នកឆ្លងសរុបជាង ៦,៧០០នាក់ ប៉ុន្តែចំនួនអ្នកស្លាប់នៅដដែល
BY Khmernote Media
March 7, 2020
កូរ៉េ៖ យោងតាមប្រភពព័ត៌មានចុះផ្សាយរបស់ Channelnewsasia បានឲ្យដឹងថា គិតត្រឹមថ្ងៃសៅរ៍ ទី៧ ខែមីនា ឆ្នាំ២០២០ នេះ កូរ៉េខាងត្បូងបានរកឃើញករណីឆ្លងវីរុស COVID-19 ១៧៤ករណីបន្ថែមទៀត ដែលបណ្តាលឲ្យចំនួនសរុបនៃអ្នកឆ្លងបានកើនឡើងដល់ ៦,៧៦៧នាក់។ យោងតាមរបាយការណ៍ពី មជ្ឈមណ្ឌលកូរ៉េសម្រាប់ជំងឺ និងការត្រួតពិនិត្យ និងការការពារ (the Korea Centers for Disease and Control and Prevention) បានបញ្ជាក់ថា មិនមានចំនួនអ្នកស្លាប់បន្ថែមឡើយ គឺនៅត្រឹមចំនួន ៤៤នាក់ដដែល គិតត្រឹមរសៀលថ្ងៃសុក្រនេះ។
គួរបញ្ជាក់ផងដែរថា ចំនួនករណីឆ្លងរាលដាលវីរុស COVID-19 បានរីករាលដាលនៅក្នុងប្រទេសកូរ៉េខាងត្បូងចាប់តាំងពីពាក់កណ្តាលខែកុម្ភៈ នៅពេលដែលស្ត្រីអាយុ ៦១ ឆ្នាំម្នាក់បានធ្វើតេស្តវិជ្ជមានវីរុស COVID-19 បន្ទាប់ពីបានចូលរួមក្នុងពិធីសាសនាមួយនៅវិហារស៊ីនឈីនជី នៅទីក្រុង Daegu៕

អត្ថបទ៖ សេម
