អន្តរជាតិ

ប្រដាប់ពិនិត្យឈាមរកវីរុសកូរ៉ូណាថ្មី ដោយត្រូវការពេលត្រឹមតែ១៥នាទីប៉ុណ្ណោះគឺដឹងលទ្ធផលហើយ

BY
autoadmin
March 7, 2020

ចិន ជប៉ុន និងអ៊ីតាលី បានសម្រេចប្រើប្រាស់វិធីពិនិត្យឈាមរកវីរុស COVID-19 ថ្មីមួយ ដែលគេត្រូវការពេលត្រឹមតែ ១៥ នាទីប៉ុណ្ណោះ ដើម្បីឲ្យដឹងលទ្ធផលថា នរណាម្នាក់មានផ្ទុកវីរុស COVID-19 ឬអត់នោះ។ បើតាមការអះអាងរបស់អាជ្ញាធរសុខាភិបាលនៃប្រទេសទាំង ៣ខាងលើនេះបានឲ្យដឹងថា វិធីពិនិត្យឈាមថ្មីនឹងជួយឲ្យក្រុមគ្រូពេទ្យអាចធ្វើការងារបានលឿនជាងមុនជាមួយនឹងនរណាម្នាក់ ដែលមានការសង្ស័យថាមានវីរុស COVID-19 ព្រោះតែវាត្រូវការពេលខ្លី និងបរិមាណឈាមតិចជាងមុនផងដែរ។

ក្នុងករណីដែលអ្នកទើបបានឆ្លងមេរោគថ្មីៗមកពិនិត្យឈាមរកមេរោគនោះ វិធីថ្មីនេះក៏អាចអនុញ្ញាតឲ្យគេដឹងពីលទ្ធផលវិជ្ជមានភ្លាមៗដែរ បើទោះជាជនរងគ្រោះមិនទាន់ចេញរោគសញ្ញាអ្វីក៏ដោយ។ បើធៀបទៅនឹងវិធីពិនិត្យឈាមចាស់គឺគេត្រូវការពេលរហូតដល់ ២៤ ឬ ៤៨ ម៉ោងឯណោះ ដើម្បីទទួលបានលទ្ធផល។ យ៉ាងណាក្តី ប្រទេសអង់គ្លេសនិងអាមេរិកនៅមិនទាន់ហ៊ានប្រើវិធីពិនិត្យឈាមថ្មីនេះនៅឡើយទេ ដោយពុំទាន់ជឿជាក់ថាវាមានប្រសិទ្ធភាព ១០០%។ គិតត្រឹមពេលនេះនៅជុំវិញពិភពលោក មានអ្នកឆ្លងវីរុស COVID-19 សរុបចំនួន ១០២​ ២៣០ ករណី ស្លាប់ ៣ ៤៩៦ ករណី និងព្យាបាលជាសះស្បើយបានចំនួន ៥៧ ៦១៩ ករណី៕

អត្ថបទ៖ ភក្តី
ប្រភព៖ DailMail

Share This Post: