BREAKING NEWS- បាក់រលំសណ្ឋាគារកម្ពស់៥ជាន់ ដែលចិនប្រើធ្វើជាកន្លែងដាក់ឲ្យដាច់ដោយឡែកសម្រាប់អ្នកមានវីរុស COVID-19 ហើយមានមនុស្សប្រមាណ៧០នាក់កំពុងជាប់ក្រោមគំនរបាក់បែក
ចិន៖ យោងតាមប្រភពព័ត៌មាន RT បានឲ្យដឹងថា សណ្ឋាគារមួយកន្លែងនៅភាគអាគ្នេយ៍នៃទីក្រុង Quanzhou ខេត្ត Fujian ប្រទេសចិន បានបាក់រលំ បណ្តាលឲ្យមនុស្សរាប់សិបនាក់ជាប់នៅក្រោមគំនរបាក់បែកនោះ។ អគារនេះមានកម្ពស់៥ជាន់ត្រូវបានគេរាយការណ៍ថា ត្រូវបានប្រើជាកន្លែងដាក់ឲ្យដាច់ដោយឡែកសម្រាប់អ្នកមានវីរុស COVID-19។ ពេលនេះក្រុមសង្គ្រោះបន្ទាន់កំពុងតែធ្វើការអន្តរាគមន៍នៅកន្លែងកើតហេតុ។ រហូតមកដល់ពេលនេះមានមនុស្សចំនួន ២៣ នាក់ត្រូវបានគេជួយសង្គ្រោះ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថា យ៉ាងហោចណាស់មនុស្សចំនួន ៧០ នាក់បានជាប់នៅក្រោមគំនរបាក់បែកនៃអគារនោះ៕

#BREAKING: A hotel building collapsed in Quanzhou, SE China’s Fujian at around 7 pm Saturday, trapping an unknown number of people under it. So far 16 people have been rescued. Rescue work remains underway. pic.twitter.com/rK7tEagQvV
— People’s Daily, China (@PDChina) March 7, 2020
#BREAKING: A five-storey hotel in Quanzhou in the Fujian province suddenly collapses on March 7 evening. Several Chinese media outlets say that the hotel is currently being used as a quarantine site for #COVIDー19. About a dozen have been rescued. Internet video. pic.twitter.com/dMIJivGXlI
— Ezra Cheung (@ezracheungtoto) March 7, 2020
អត្ថបទ៖ សេម
ប្រភព៖ RT